នគរបាលជាតិ ·
ខេត្តកណ្តាល ៖ នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៣ នេះឯកឧត្តម ឧត្តមសេនីយ៍ត្រី អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាល បានអញ្ជើញធ្វើការត្រួតពិនិត្យកម្លាំងមន្ត្រីនគរបាលជាតិដែលប្រចាំ ការអន្តរាគមន៌ ក្នុងការចូលរួមការពារសន្តិសុខ ក៏ដូចជាការបង្ក្រាបបទល្មើសផ្សេងៗ ដែលអាចកើតមានឡើង នៅក្នុងភូមិសាស្ត្រខេត្តកណ្តាល ។
បន្ទាប់
ពីស្នូជួងបានបន្លឺឡើងហើយនោះមានមន្ត្រីនគរបាលជាច្រើនរូបបាន
ឈរតម្រង់ជួរ ក្នុងបរិវេណស្នងការដ្ឋាននគរបាលខេត្ត នៅចំពោះមុខឯកឧត្តម
ឧត្តមសេនីយ៍ត្រី អ៊ាវ ចំរើន ដើម្បីឲ្យឯកឧត្តមស្នងការធ្វើការត្រួតពិនិត្យ ។
លោកវរសេនីយ៍ឯក ចាន់ សាវឿន
បានឲ្យដឹងថា កងកម្លាំងនគរបាលមកតម្រង់ជួរនោព្រឹកនេះមានចំនួន
៥០០នាក់ ដើម្បីត្រៀមអន្តរាគមន៌ពេលកើតមានគ្រោះថ្នាក់ផ្សេងៗ ។
ឯកឧត្តម ឧត្តមសេនីយ៍ត្រី អ៊ាវ ចំរើន
បានថ្លែងថា ប្រតិបត្តិការត្រួតពិនិត្យកងកម្លាំងនគរបាលនេះ
ធ្វើឡើងដើម្បីបង្ហាញឲ្យឃើញថា
មានមន្ត្រីនគរបាលជាតិប៉ុន្មាននាក់ដែលមកប្រចាំការនៅនឹងកន្លែង
ហើយប៉ុន្មាននាក់ទៀតដែលមិនមានវត្តតមានមកប្រចាំការ ។
កាលដែលតម្រូវឲ្យមានមន្ត្រីនគរបាលមកប្រចាំការនៅនឹងកន្លែងនេះ
គឺដើម្បីងាយស្រួលក្នុងប្រតិបត្តិការចេញអន្តរាគមន៌ ការពារសន្តិសុខ
សណ្តាប់ធ្នាប់ និងសុវត្ថិភាពជូនដល់បងប្អូនប្រជាពលរដ្ឋ
ពេលដែលមានគ្រោះថ្នាក់ផ្សេងៗបានកើតមានឡើងនៅក្នុងភូមិសាស្ត្រទឹកដី
ខេត្តកណ្តាល ។
ព្រោះគ្រោះថ្នាក់ដែលកើតមានឡើងវាមិនបានផ្តល់ព័ត៌មានមកនគរបាលមុន
នោះទេ ដូច្នេះហើយកងកម្លាំងទាំងអស់ត្រូវមានការប្រុងប្រយ័ត្ន
និងត្រៀមនៅចំណុចខ្ពស់ជានិច្ច
ដើម្បីបង្កើនភាពងាយស្រួលក្នុងការចេញអន្តរាគមន៌ឲ្យបានទាន់ពេល
វេលា ។
ឯកឧត្តមស្នងការបានមានប្រសាសន៍ទៅកាន់កងកម្លាំងនគរបាលថា តួនាទីរបស់កងកម្លាំងនគរបាលជាតិ ត្រូវតែធ្វើឡើងដោយអព្យាក្រឹត្យ ហើយត្រូវការពារយ៉ាងដាច់ខាតនូវរាជរដ្ឋាភិបាលស្របច្បាប់ នាយក
រដ្ឋមន្ត្រីស្របច្បាប់ ដែលកើតចេញពី ការបោះឆ្នោត
និងត្រូវការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពជួនប្រជាពលរដ្ឋ ។
ឯកឧត្តម ឧត្តមសេនីត្រីយ៍ បានបញ្ជាក់ថា
កងកម្លាំងទាំងអស់ត្រូវគោរពវិន័យ
គោរពបទបញ្ជាថ្នាក់លើដែលថ្នាក់លើបានដាក់ចុះ ។
ក្រោយ
ពីឯកឧត្តមស្នងការនគរបាលខេត្តធ្វើការត្រួតពិនិត្យកម្លាំងរួចរាល់
ហើយនោះ
កងកម្លាំងទាំងអស់ក៍បានបំបែកជូរចូលទៅប្រចាំការនៅតាមការិយាល័យរបស់
ខ្លួនវិញ ៕

