- Sunday, 25 August 2013 20:49
- សុខ ធារ៉ា
ទាំងពីររូបបានព្រមាន យ៉ាងខ្លាំងៗទៅលើរបបស៊ីរីដែលបានបញ្ចេញសព្វាវុធគីមី ដើម្បីប្រឆាំងនឹងប្រជាពលរដ្ឋរបស់ខ្លួន។
លោកBarack Obama និងDavid Cameron បានប្តេជ្ញាថា នឹងឆ្លើយតបវិញភ្លាម ប្រសិនបើការស៊ើបអង្គេតរកឃើញថា ប្រទេសស៊ីរីពិតជាបានប្រើប្រាស់អាវុធគីមីពិតមែននោះ។
យោងតាមសេតវិមានអាមេរិកបានឲ្យដឹងថា ដោយសារតែការសញ្ញាណនៃការប្រើប្រាស់អាវុធគីមីកាន់តែរីកចម្រើន នោះមេដឹកនាំទាំងពីរក៏បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះរបបស៊ីរីដែលគ្រប់គ្រង់ដោយលោក Bashar al-Assad ។
យ៉ាងណាក៏ដោយការផ្ទុះអាវុធគីមីនៅក្នុងទីក្រុងដាម៉ាស់ប្រទេសស៊ី រី កាលពីថ្ងៃពុធកន្លងទៅមិនទាន់មានក្រុមណាមួយចេញមុខទទូលខុសត្រូវ នៅឡើយទេ ដោយខាងរដ្ឋាភិបាល និងក្រុមអ្នកប្រឆាំងរបបស៊ីរីកំពុតតែចង្អុលដាក់គ្នាទៅវិញទៅមក។
កាលពីថ្ងៃសៅរម្សិលមិញដែរ ទូរទស្សន៍រដ្ឋបានរាយការណ៍ថា កងកម្លាំងរដ្ឋាភិបាលបានរកឃើញភ្នាក់ងារគីមីជាច្រើននៅក្នុងរូងក្រោម ដី ដែលប្រើប្រាស់ដោយពួកឧទ្ទាមនៅភាគខាងកើតក្រុងដាម៉ាស់។
ដោយឡែកខាងក្រុមប្រឆាំងរបបស៊ីរីវិញ ក៏មិនសំចៃមាត់ក្នុងការស្តីបន្ទោស និងចោទប្រកាន់កងកម្លាំងរបស់លោកប្រធានាធិបតី Bashar al-Assadដែរថា បានសម្លាប់បក្សពួកខ្លួនប្រហែល ៥០០នាក់ និងជនស៊ីវិលជាង១,០០០នាក់ នៅភាគខាងកើត និងខាងលិច រដ្ឋធានីដាម៉ាស កាលពីព្រឹកថ្ងៃពុធ ។
បើទោះបីជាយ៉ាងនេះក៏ដោយចុះគួរសត្រូវទាំងពីរ ក៏បានបើកទ្រួងស្វាគមន៍ឲ្យអ្នកជំនាញត្រួតពិនិត្យសព្វាវុធគីមីរបស់ អង្គការសហប្រជាតិ ដែលស្ថិននៅក្នុងទីក្រុង Damascus ស្រាប់នោះបើកការប្រតិបត្តិការស៊ើបអង្គេតលើទីតាំងដែល សង្ស័យថា បានទទូលរងការវាយប្រហាដោយអាវុធគីមីជាបន្ទាន់ផងដែរ។
គួររម្លឹកជួនថា នៅប្រទេសស៊ីរី កាលពីថ្ងៃពុធកន្លងទៅមនុស្សប្រមាណជាង១,៣០០នាក់ ភាគច្រើនជាកូនក្មេងត្រូវបានគេអះអាងថា បានស្លាប់បាត់បង់ជីវិតយ៉ាងវេទនាបំផុត ដោយសារគ្រាប់អាវុធផ្ទុកដោយជាតិគីមី៕(ដោយៈថា ថៃ)
