ម៉ោងនៅក្នុងប្រទេសកម្ពុជា

ទំនាកទំនងផ្សាយពាណិជ្ជកម្ម

Welcome to V-LOVEKHMER លោកអ្នក អាចទំនាកទំនងផ្សាយពាណិជ្ជកម្មមកលេខទូរស័ព្ទ 092 466 796 និងអាចទំនាកទំន​ងមកកាន់អាស័យដ្ឋាន E-mail:smeyrek@gmail.com

Thursday, August 22, 2013

រដ្ឋមន្ត្រី​ការពារជាតិ​​អាមេរិក​មក​បំពេញ​​ទស្សនកិច្ច​នៅ​តំបន់​​អាស៊ី​អាគ្នេហ៏​

​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​​របស់​សហរដ្ឋអាមេរិកលោក Chuck Hagel នៅ​ថ្ងៃ​ព្រហស្បត៏នេះ បាន​ចេញ​ដំណើរ​ឆ្ពោះ​មក​កាន់​តំបន់​អាស៊ី​អាគ្នេ​ហ៏ហើយ ដើម្បី​ធ្វើ​ទស្សនកិច្ច​នៅ​បណ្តា​​ប្រទេស​ជា​មិត្ត ក្នុង​
ទិសដៅ​ពង្រឹង​កិច្ច​សហប្រត្តិបត្តិការ​យោធា​ជាមួយគ្នា​ឲ្យ​កាន់តែ​ ប្រសើរ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​លោក ក៏​គ្រោង​នឹង​ចូលរួម​ក្នុង​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​ អាស៊ាន​នា​ពេល​ខាង​មុខ​ផង​ដែរ​។
​រដ្ឋមន្ត្រី​ការពារជាតិ​របស់​អាមេរិកគឺលោក Chuck Hagel នឹង​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ជា​មិត្ត​របស់ខ្លួន ដូចជា​ប្រទេស​ម៉ាឡេស៊ី ប្រទេស​ឥណ្ឌូនេស៊ី ប្រទេស​ព្រុយ​នេ និង ប្រទេស​ហ្វីលីពីន ដែល​វា​ត្រូវ​បាន​គេ​ចាត់ទុកថា ​ជា​ដំណើរ​ទស្សនកិច្ច​ក្នុង​រយៈពេល​ដ៏​យូរ​។​
គោលដៅ​នៃ​ការ​ទៅ​បំពេញ​ទស្សនកិច្ច​ក្នុង​បណ្តា​ប្រទេស​ទាំងនោះ ត្រូវបាន​មន្ត្រី​របស់​អាមេរិក​ឲ្យដឹងថា គឺ​ដើម្បី​ពង្រឹង​កិច្ច​សហប្រត្តិបត្តិការ​យោធា​ជាមួយ​ប្រទេស​ជាមិ​ត្ត​។មិន ​ត្រឹមតែ​ប៉ុណ្ណោះ លោក Chuck Hagel​នឹង​មាន​វត្តមាន​ក្នុង​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ការពារ​ជាតិ​ អាស៊ាន​ចាប់ពី​ថ្ងៃ​ទី២៨ ដល់ថ្ងៃទី​២៩ ខែ​សីហា​ខាង​មុខ​ក្នុង​ប្រទេស​ព្រុយ​នេ​ផងដែរ​។ នៅក្នុង​ប្រទេស​ព្រុយ​នេនោះ រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក​គ្រោង​នឹង​ជួបពិភាក្សា ​ជាមួយនឹង​រដ្ឋមន្ត្រី​ការពារជាតិ​របស់​ចិន​ផងដែរ​។​
សូមបញ្ជាក់​ថា ក្នុង​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន នាពេល​ខាងមុខ​នេះ ប្រធានបទ​ដ៏​សំខាន់ និង រសើប​បំផុត​នោះ គឺជា​បញ្ហា​ជម្លោះដែនសមុទ្រ​នៅ​សមុទ្រ​ចិន​ខាងត្បូង ដែល​មាន​ភាគី​ជម្លោះ​រវាង បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ាន និង ប្រទេស​ចិន​។​
​ទាក់ទង​នឹង​បញ្ហា​នេះ ត្រូវបាន​គេ​សន្និដ្ឋានថា ដំណើរ​ឆ្ពោះ​មក​កាន់​តំបន់​អាស៊ី​អាគ្នេហ៏​លើក​នេះ នឹង​អាច​នាំមក​នូវ​ភាព​តានតឹង​នៅក្នុង​ជម្លោះដែនសមុទ្រ​រវាង​បណ្តា​ប្រទេស​ ក្នុង​តំបន់​អាស៊ាន និង​ប្រទេស​ចិន​បន្ថែមទៀត​។
នា​ពេល​កន្លង​ទៅ ប្រទេស​ហ្វីលីពីន​ដែល​គេ​ស្គាល់​ថា មាន​បញ្ហា​យ៉ាង​តានតឹង​ជាមួយ​ចិន​ស្តីពី​បញ្ហា​នៅ​សមុទ្រ​ចិន​ខាងត្បូង​នោះ​ ធ្លាប់​បាន​បោះពាក្យ​សំដី​ថា ខ្លួន​មាន​គម្រោង​បង្កើន​ការសហការ​ផ្នែក​យោធា​ជាមួយនឹង​អាមេរិក​ដើម្បី​ ការពារ​ដែនទឹក​របស់​ខ្លួន​។
ហើយ​កន្លងមក​ចិន ដែល​ជា​ភាគី​ជម្លោះ​ដ៏​សំខាន់​នោះ ក៏​ធ្លាប់បាន​ប្រកាស​ដែរ​ថា ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង​នោះ មិន​គួរឲ្យ​មាន​ភាគី​ទី​៣​ចូល​រូ​ម​នោះទេ ព្រោះ​ថា​វា​នឹង​នាំឲ្យមាន​បញ្ហា​កាន់តែ​ធ្ងន់ធ្ងរ​ថែម​ទៀត​៕ (​ដោយ អ៊ុន រស្មី​)
 

Dirge Of Cerberus Full Movie

Final Fantasy VII

Final Fantasy VII