ម៉ោងនៅក្នុងប្រទេសកម្ពុជា

ទំនាកទំនងផ្សាយពាណិជ្ជកម្ម

Welcome to V-LOVEKHMER លោកអ្នក អាចទំនាកទំនងផ្សាយពាណិជ្ជកម្មមកលេខទូរស័ព្ទ 092 466 796 និងអាចទំនាកទំន​ងមកកាន់អាស័យដ្ឋាន E-mail:smeyrek@gmail.com

Thursday, August 22, 2013

សកម្មជន​ប្រឆាំង​ជាច្រើន​នាក់ បាន​និយាយថា មនុស្ស​ប្រមាណ​ជាង​១៣០០​នាក់ ត្រូវបាន​សម្លាប់​យ៉ាង​វេទនា​បំផុត បន្ទាប់​ពី​កងកម្លាំង​រដ្ឋាភិបាល  បាន​បាញ់​រ៉ុកកែត​ជា​ច្រើន​គ្រាប់​ដែល​ផ្សុំ​ជាមួយនឹង​ជា​តិពុក​Toxic សំដៅចំ​ជាយក្រុង Damascus ក្នុង​តំបន់ Ghouta កាលពី​ថ្ងៃ​ពុធ​ម្សិល​មិញ​។
ការចោទប្រកាន់​នេះ បាន​កើត​មាន​ជួន​គ្នា ខណៈ​ក្រុម​អ្នក​ឃ្លាំ​មើល​របស់​អង្គការសហប្រជាជាតិ ក្នុង​
ប្រទេស​ស៊ី​រី បានបង្ហាញ​ភស្តុ​តាំង​ជាច្រើន ថា​អាវុធ​គីមី ត្រូវបាន​ប្រើប្រាស់​ពិតមែន ក្នុងកំឡុងពេល​ភាគី​ទាំងពីរ គឺ​រដ្ឋាភិបាល និង​ពួក​អ្នកប្រឆាំង បាន​ស្ថិតក្នុង​ជម្លោះ​អស់​រយៈពេល​២៩ខែ​កន្លង​ទៅ។​
យ៉ាងណាក្តី ការចោទប្រកាន់​ទាំងនោះ ត្រូវ​បាន​រដ្ឋាភិបាល​ស៊ី​រី ច្រាន​ចោល​ទៅ​វិញ ដោយ​អះអាង​ថា ការអធិប្បាយ​ទាំងនោះ មិន​សម​ហេតុផល និង​ប្រឌិត​ឡើង​ទាំងស្រុង ដោយ​ក្រុមប្រឆាំង​។
ទាក់ទិន​ហ្នឹង​ហេតុការណ៍​ផ្ទុះអាវុធ​គីមី ក្នុង​ប្រទេស​ស៊ី​រី កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ អគ្គលេខាធិការរង​ទី​១ នៃ អ​.​ស​.​ប​.លោក Jan Eliasson ក៏​បាន​កោះ​ហៅ​ក្រុមប្រឹក្សា​អង្គការ​សហ​ប្រជាតិ ចូលរួម​កិច្ចប្រជុំ​បន្ទាន់​មួយ ដើម្បី​ជុំរុញ​ឲ្យ​បើ​កការស៊ើបអង្គេត​ភ្លាមៗ​ជុំវិញ​ហេតុការណ៍​នោះ​។​
ក្នុងពេល​ជាមួយគ្នា​នោះដែរ រដ្ឋ​ជា​សមាជិក​ទាំង​៣៥​របស់​អង្គការសហប្រជាជាតិ  រួមមានសហ​រដ្ឋ​អាមេរិក អង់គ្លេស បារាំង ក៏​បាន​បញ្ជួន​អ្នកត្រួតពិនិត្យ​គ្រឿងស​ព្វា​វុ​ធ​របស់​អង្គការ​សហប្រជាជាតិ ទៅដល់​ទីក្រុង​Damascus ហើយ ដើម្បី​បើក​ការ​ស៊ើប​អង្គេត​នៅលើ​ទីតាំង​ចំនួន​៣​ផ្សេងៗ​គ្នា ក្នុងនោះ រួមមាន​ទីក្រុង Khan al-Assal ស្ថិត​នៅ​ភាគ​ខាង​ជើង​ប្រទេស​ស៊ី​រី និង​ជា​កន្លែង​ដែល​មាន​មនុស្ស​ស្លាប់​ជាង​២៦​នាក់ កាលពី​ខែ​មីនា។
ក៏​ប៉ុន្តែ​យ៉ាងណា​ក៏ដោយ តាម​ទីភ្នាក់ងារ​ពត៌មាន​Sana ផ្លូវការ​របស់​ស៊ី​រី បាន​និយាយថា ការវាយប្រហា​ចុងក្រោយ​នេះ គឺ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់​នោះទេ ដូច្នេះ បេសកជន​ស៊ើប​អង្គេត​អាវុធ​គីមី​របស់​UN គួរតែ​ចាក់ចេញ​ឲ្យ​ឆ្ងាយ​ពី​ទីលានប្រយុទ្ធ​ភ្លាម ។
​គួរបញ្ជាក់​ថា អំពើហឹង្សា​ដែល​ប្រើប្រាស់ អាវុធ​ជាតិពុល​toxic កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ បាន​បណ្តាលឲ្យ​មាន​មនុស្ស​ស្លាប់​កើនឡើង​រហូត​ដល់​១,៣០០​នាក់​ហើយ ។ នៅក្នុង​ខ្សែ​រ​វិដេអូ​មួយ​របស់​ជនរងគ្រោះ ក៏​ត្រូវបាន​គេ​បង្ហោះ​នៅក្នុង​ប្រព័ន្ធ​You Tubeដែរ ដែល​បង្ហាញ​ពី​ភាព​វេទនា​យ៉ាង​ក្រៃ​លែង​របស់​ជនរងគ្រោះ ដោយ​ពួកគេ​ម្នាក់ៗ​មាន​អាការ​ស្ទះ​ខ្យល់ ស្បែក​ស្លេកស្លាំង ភ្នែក​ទាំង​គួរ ត្រូវ​បាន​បិទ​។
រីឯ​មនុស្ស​ជាច្រើន​នាក់​ទៀត បាន​ដេក​ដួល​ស្តួកស្តឹង​នៅលើ​ដី ហើយ​ភាគច្រើន​ជា​កូន​ក្មេង​តូចៗ ចំណែក​សាកសព​មួយចំនួនទៀត ត្រូវបាន​គេ​រុំ​ជិត​ដោយ​ក្រ​ណាត ស ។ ក្នុង​វិដេអូ​នោះ ជនរងគ្រោះ​មួយ​ចំនួន​ទៀត បាន​ស្រែក​ជេ​ទាំង​កំហឹង​ទៅកាន់​រដ្ឋាភិបាល​ថា ឈប់​កុហក​ពួកគេ​ទៀត​ទៅ តើ​នេះ​ជា​របប​អ្វីហេតុ​អី បាន​ចាំបាច់​ត្រូវតែ​សម្លាប់​ពួក​គេ​ដូច្នេះ៕(ដោយៈថា ថៃ)
 

Dirge Of Cerberus Full Movie

Final Fantasy VII

Final Fantasy VII