យ៉ាស្នី, រុស្ស៊ី៖ ទីភ្នាក់ងារព័ត៌មានយុនហាប់
បានចេញផ្សាយនៅថ្ងៃ ព្រហស្បតិ៍ ទី២២ ខែសីហា នេះថា ប្រទេស កូរ៉េខាងត្បូង
បានត្រៀមរួចរាល់ហើយ ក្នុងការបាញ់បង្ហោះផ្កាយរណប ដែល មានផលប្រយោជន៍ច្រើនមុខ
នៅ ថ្ងៃល្ងាចថ្ងៃព្រហស្បតិ៍ នេះតែម្តង បន្ទាប់ពីទទួលបានការ
យល់ព្រមពីរដ្ឋាភិបាលរុស្ស៊ី ឲ្យធ្វើការបាញ់បង្ហោះ នៅ ឯមូលដ្ឋានបាញ់បង្ហោះ
ស្ថិតនៅទីក្រុង យ៉ាស្នី ប្រទេសរុស្ស៊ីនោះ។
ផ្កាយរណបពហុគោលដៅ របស់កូរ៉េខាងត្បូងនេះ មានឈ្មោះថា KOMSAT-5 នឹងត្រូវបាញ់
នៅវេលាម៉ោង ៨ និង ៣៩នាទីយប់ថ្ងៃព្រហស្បតិ៍នេះ ម៉ោងនៅក្នុងតំបន់ ត្រូវនឹងម៉ោង ១១ និង ៣៩នាទីម៉ោងសកល ដោយប្រើប្រាស់ ឧបករណ៍ ឌីណេភឺ ដែលជាកម្មសិទ្ធិរបស់ប្រទេស រុស្ស៊ី និង បានអភិវឌ្ឍន៍មកពីគ្រាប់រ៉ុក្កែតរំលងទ្វីប សល់ពី សម័យសហភាពសូវៀតនោះ។
លោក លី សាងរ្យូល នាយកនៃទីពិសោធអវកាស របស់វិទ្យាស្ថាន ស្រាវជ្រាវទីអវកាសរបស់ កូរ៉េ (KARI) បាន និយាយថា “មិនមានបញ្ហាអ្វីបានកើតឡើងនោះទេ រហូតមកទល់នឹងពេលនេះ ហើយទាំងផ្កាយរណប និង ឧបករណ៍សម្រាប់បាញ់ គឺបានត្រៀមរួចរាល់ហើយដើម្បី បាញ់បង្ហោះ។”
ផ្កាយរណបដែលអាច ហៅឈ្មោះមួយទៀតថា អារីរាំង ៥ នេះ ដំណាក់កាល ដំបូងនឹងថតរូបភាពពីទីលំហរ អាកាស ដែលមានទំហំរហូតដល់ទៅមួយម៉ែត្រ ដែលមិនធ្លាប់ មានពីមុននោះឡើយ។ ជាងនេះទៅទៀត វានឹង ជួយតាមដាន រាល់សកម្មភាពទាំងឡាយនៅ តំបន់ឧបទ្វីបកូរ៉េទាំងមូលផងដែរ។
គួរបញ្ជាក់ថា អាកាសធាតុនៅទីក្រុង យ៉ាស្នី ទីដែលផ្កាយរណបត្រូវបាញ់បង្ហោះ គឺមាន ពពក តិចៗ អមជាមួយ នឹង ខ្សល់បក់ត្រសៀកៗ ប៉ុន្តែអ្នកជំនាញបានអះអាងថា វាមិនមែនជាបញ្ហា នោះឡើយ។ ចំពោះទីក្រុង យ៉ាស្នី នេះដែរ គឺជាតំបន់មួយស្ថិតនៅចម្ងាយ ១.៨០០ គីឡូម៉ែត្រ ភាគអាគ្នេយ៍ នៃប្រទេសរុស្ស៊ី ដែលនៅជិតនឹង ប្រទេសកូរ៉េខាងត្បូង ហើយវាជាទីតាំងដែល អំណោយផលបំផុតសម្រាប់ធ្វើការបាញ់ បង្ហោះផ្កាយរណបទាំង ឡាយ៕