ម៉ោងនៅក្នុងប្រទេសកម្ពុជា

ទំនាកទំនងផ្សាយពាណិជ្ជកម្ម

Welcome to V-LOVEKHMER លោកអ្នក អាចទំនាកទំនងផ្សាយពាណិជ្ជកម្មមកលេខទូរស័ព្ទ 092 466 796 និងអាចទំនាកទំន​ងមកកាន់អាស័យដ្ឋាន E-mail:smeyrek@gmail.com

Thursday, August 29, 2013

GooPhone នឹង​បញ្ចេញទូរស័ព្ទ​ i5C នៅ​ដើម​ខែក្រោយ តម្លៃត្រឹមតែ $99

ដោយ មានមតិ 2 28 ខែ​សីហា 2013
​ តើ​យោង​តាម​ព័ត៌មាន​ដែល​​ចេញ​ជា​បន្តបន្ទាប់​នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ ចុង​ក្រោយ​នេះ​បាន​​ឲ្យ​ដឹង​ថា​ក្រុមហ៊ុន​ Apple កំពុង​តែ​ត្រៀម​​​នឹង​បញ្ចេញ​ទូរស័ព្ទទំនើប​ iPhone 5S និង iPhone 5C នៅ​ក្នុង​ដើម​ខែកញ្ញា​ ខាង​មុខ​នេះ ។
 










នៅ​ខណៈ​ដែល​ក្រុមហ៊ុន​ Apple មិន​ទាន់​​បាន​​បង្ហាញ​ជា​ផ្លូវ​ការ​នូវ​រូបភាព iPhones ទាំ​ង​ពីរ​ម៉ូដែល​ផង​​នោះ​ រូបភាព​​​​ទូរស័ព្ទទំនើប​ដែល​គេ​អះអាង​ថា​ជា​ iPhone 5S និង iPhone 5C ចេះ​តែចេញ​ជា​បណ្ដើរៗ​នៅ​
លើ​បណ្ដាញ​អ៊ីនធឺណិត ។ បើ​ទោះ​បី​ជា​រូបភាព​ iPhone 5C ដែល​ធ្លាប់​ចេញ​នា​ពេល​កន្លង​មក​ មិន​ទាន់​ត្រូវ​បាន​បញ្ជាក់ដោយ​ក្រុមហ៊ុន​ Apple យ៉ាងណា​ក៏​ដោយ​ក៏​ក្រុមហ៊ុន​ GooPhone ដែល​ជំនាញ​ខាង​ចម្លង​រូបរាង​ផលិតផល​​របស់​ក្រុមហ៊ុន​ល្បីៗ​ដូច​ជា​ Apple និង Samsung ​ជា​ដើម​នោះ​ បាន​​ផលិត​​ទូរស័ព្ទទំនើប GooPhone i5C ដែល​មាន​រូបរាង​ដូច​ iPhone 5C ដែល​ធ្លាប់​លេច​ចេញ​នោះ​រួច​បាត់​ទៅ​ហើយ ។
បើ​យោង​តាម​ប្រភព​ពី Androidauthority បាន​ឲ្យ​​ដឹង​ថា​ក្រុមហ៊ុន GooPhone នឹង​បញ្ចេញ i5C នៅដើម​ខែកញ្ញា ខាង​មុខ​នេះដោយលក់ក្នុង​តម្លៃ $99 តែ​ប៉ុណ្ណោះ ។

លក្ខណសម្បត្តិបច្ចេកទេស​របស់ GooPhone i5C មាន​ដូច​ខាង​ក្រោម៖
  • អេក្រង់​ទំហំ 4-inch
  • កម្រិតភាពច្បាស់  960 x 540 pixels (QHD)
  • CPU Dual-core 1.2GHz
  • RAM 1 GB
  • អង្គផ្ទុកទិន្នន័យ 4 GB
  • មាន​ Wi-Fi, Bluetooth 4.0, Quad-band GSM, 3G,.
  • ដំណើរការដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Android 4.2 Jelly Bean
  • ថាមពល​ថ្ម 2,000mAh
ប្រភព

 

Dirge Of Cerberus Full Movie

Final Fantasy VII

Final Fantasy VII