កំពង់ឆ្នាំង
៖
អាប៊ុលឈូសឆាយដីព្រៃលិចទឹកខុសច្បាប់មួយគ្រឿងបានបើករត់គេច
ខ្លួនបាត់ហាក់ដូចជាមានផ្ទៃក្នុងរាយការណ៍អោយ
មុនពេលដែលសមត្ថកិច្ចជំនាញនាំគ្នាចុះទៅបង្ក្រាប។ ហេតុការណ៍
នេះបានកើតឡើងនៅវេលាម៉ោង១និង១៥នាទីថ្ងៃទី២៦ ខែសីហាឆ្នាំ២០១៣
ស្ថិតនៅចំណុចវាលស្រែក្រោមក្នុងភូមិក្បាលថ្នល់ ឃុំផ្សារ
ស្រុកបរិបូរណ៍។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅមូលដ្ឋានបានអោយដឹងថា ម្ចាស់អាប៊ុលនោះឈ្មោះ
រ៉ុង
ស្នាក់នៅភូមិក្នុល ឃុំគ្រាំងស្គារ ស្រុកទឹកផុស
ទីលំនៅរបស់គេនៅឯក្រុងភ្នំពេញ។ រយៈពេល១អាទិត្យនេះ
គេបានមកស៊ីឈ្នួលឈូសដីស្រែប្រាំងនៅចំណុចខាងលើអោយប្រជាពលរដ្ឋ
ដែលថ្លៃឈ្នួលឈូសក្នុង១ម៉ោង ១៧ម៉ឺនរៀល
ហើយក្នុងរយៈពេលនេះដោយសារអាប៊ុលចេះតែខូចពេក
គេឈូសឆាយដីស្រែក្រោមដែលជាដីព្រៃលិចទឹកបានប្រមាណជាង២ហិកតា
តែប៉ុណ្ណោះ គឺឈូសឆាយគ្មានច្បាប់អនុញ្ញាត
តែគេដឹងថាពិតជាមានការឃុបឃិតជាមួយមន្ត្រីមូលដ្ឋានទើបស្ងប់ស្ងាត់
បាន១អាទិត្យបែបនេះ។
លោក
ហេង នាយសង្កាត់រដ្ឋបាលជលផលស្រុកបរិបូរណ៍បានអោយដឹងថា
ក្រោយពីទទួលបានព័ត៌មាននិងបញ្ជាពីនាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង
និងលោកអភិបាលស្រុក
លោកក៏បានដឹកនាំកម្លាំងសមត្ថកិច្ចចុះទៅបង្ក្រាបនៅទីតាំងខាងលើនោះ
តែពេលទៅដល់នៅម៉ោង១និង៣០នាទីរសៀល
មិនបានឃើញគ្រឿងចក្រនោះទេគឺគេបានបើករត់គេចបាត់ទៅហើយ
ដូចជាមានផ្ទៃក្នុងរាយការណ៍អោយគេដឹងមុន។
ចំណែកទីតាំងឈូសឆាយនោះសមត្ថកិច្ចពិនិត្យឃើញគេឈូសឆាយដីព្រៃលិច
ទឹកនៅតាមក្បាលស្រែអស់មួយចំនួនតូចប្រមាណជាង១ហិកតាតែប៉ុណ្ណោះ។
ករណី
នេះលោកបាន
ធ្វើកំណត់ហេតុនិងរបាយការណ៍បូកសរុបតាមនីតិវិធីរាយការណ៍លោកនាយខណ្ឌ
នៅព្រឹកថ្ងៃទី២៧ ខែសីហានេះ
ដើម្បីសុំចាត់វិធានការណ៍ស្វែងរកជនល្មើសនិងបក្សពួកអោយមក
ទទួលខុសត្រូវចំពោះមុខច្បាប់៕
ថារិទ្ធ
