ការស្រាវជ្រាវដ៏ធំមួយបានបង្ហាញថា ស្ត្រីដែលញ៉ាំត្រីជាទៀងទាត់អាចមានការថយចុះហានិភ័យក្នុងការវិវត្ត ទៅជាជំងឺរលាកសន្លាក់ឆ្អឹង។
អ្នកស្រាវជ្រាវជនជាតិស៊ុយអែតបានរកឃើញថា នៃស្ត្រីលើសពី៣២.០០០នាក់ដែលពួកគេត្រូវបានគេ
តាមដានអស់រយៈពេលជិត ៨ឆ្នាំ, អ្នកដែលបានញ៉ាំត្រីយ៉ាងហោចណាស់ម្តងក្នុងមួយសប្តាហ៍ គឺមាន២៩%ហាក់ដូចជាមិនវិវត្តទៅជាជំងឺរលាកសន្លាក់ឆ្អឹងនោះទើបើធៀប នឹងស្ត្រីដទៃទៀត។
អ្នកស្រាវជ្រាវបានធ្វើសេចក្តីរាយការណ៍នៅក្នុង Annals of Rheumatic Disease ថា ខ្លាញ់ត្រី ដូចជាត្រីសាល់ម៉ុង, ត្រីស្បៃកា និងត្រីសមុទ្រហាក់ដូចជាមានប្រយោជន៍។ ត្រីទាំងនោះផ្សំពីខ្លាញ់ទប់ទល់ប្រឆាំងនឹងការរលាក ដែលត្រូវបានគេហៅថា អូមេហ្គា ៣ និងស្ត្រីដែលបានញ៉ាំអូមេហ្គា៣នេះខ្ពស់បានបង្ហាញពីពាក់កណ្តាល នៃហានិភ័យនៃជំងឺរលាកសន្លាក់នេះ។
អ្នកឯកទេសបាននិយាយថា ការស្រាវជ្រាវមិនបានបង្ហាញថា ការញ៉ាំត្រីការពារជំងឺការឈឺសន្លាក់នោះទេ។ ប៉ុន្តែវាមានមូលដ្ឋានគ្រឹះជីវសាស្ត្រដើម្បីជឿថា ត្រីអាចនាំអោយមានការការពារមួយចំនួន។ ជំងឺរលាកសន្លាក់ត្រូវបានបង្កឡើងដោយប្រព័ន្ធភាពស៊ាំវាយប្រហារខុស ទៅលើសន្លាក់ដែលនាំអោយមានការរលាករ៉ាំរ៉ៃ។ អាស៊ីតខ្លាញ់អូមេហ្គា៣ជួយបន្ថយការរលាកបាន។
វេជ្ជបណ្ឌិត ដានីញ៉េល សូលូម៉ូន (Daniel Solomon) ជាគ្រូពេទ្យឯកទេសជំងឺឆ្អឹងបាននិយាយថា នេះផ្តល់នូវគម្រូជីវសាស្ត្រដែលគួរអោយជឿទុកចិត្តបាន។
សូលូម៉ូនបាននិយាយថា ការស្រាវជ្រាវក៏ស្ថិតនៅក្នុងបន្ទាត់ជាមួយនឹងការស្រាវជ្រាវពីមុន ដែលបានផ្សារភ្ជាប់ការញ៉ាំអូមេហ្គា៣ខ្ពស់ជាមួយនឹងការថយចុះជំងឺនៃ សកម្មភាពចំពោះអ្នកដែលមានជំងឺរលាកសន្លាក់រួចមកហើយ។
គាត់បាននិយាយថា អ្វីដែលទាក់ទាញអំពីការស្រាវជ្រាវថ្មីគឺថា ពួកគេបានបង្ហាញថា រង្វាស់ចំណីអាហារអាចជួយទប់ឪកាសក្នុងការវិវត្តទៅជាជំងឺរលាក សន្លាក់បាន។
វេជ្ជបណ្ឌិត ឌីយ៉ានី ហ៊ូរូវីត (Diane Horowitz) ជាគ្រូពេទ្យឯកទេសជំងឺឆ្អឹងដែលមកពីសាកលវិទ្យាល័យ North Shore បាននិយាយថា នេះមិនមែនមានន័យថា ត្រីនឹងការពារជំងឺរលាកសន្លាក់ឆ្អឹងនោះទេ។
គាត់បាននិយាយថា កត្តាជាច្រើន រួមមានហ្សែនជាដើមនោះ ត្រូវបានគេជឿថាមានការប៉ះពាល់ដល់ហានិភ័យរបស់មនុស្សក្នុងការវិវត្ត ទៅជាជំងឺរលាកសន្លាក់ឆ្អឹង។ ហើយមិនមាននរណាម្នាក់ដែលមានជំងឺ គួរតែបន្ទោសខ្លួនគាត់ដោយសារតែទម្លាប់នៃការញ៉ាំពីអតីតកាលរបស់ គាត់នោះទេ។
ហ៊ូរ៉ូវីតបាននិយាយថា ជាទូទៅ ការបញ្ចូលត្រីនៅក្នុងអាហាររបស់អ្នកគឺជាចលនាមួយដែលផ្តល់នូវ សុខភាព។ ប្រសិនបើអ្នកចង់បង្កើតនូវការផ្លាស់ប្តូរអាហារដែលផ្តល់នូវសុខភាព នោះ, អ្នកអាចញ៉ាំអាហារដែលមានត្រីជំនួសអោយការញ៉ាំសាច់យ៉ាងហោចណាស់ ម្តងក្នុងមួយសប្តាហ៍។
ចំពោះការស្រាវជ្រាវ, អាលីចា វក (Alicja Wolk) ដែលមកពីវិទ្យាស្ថាន Karolinska បានធ្វើការស្រាវជ្រាវលើមនុស្សវ័យកណ្តាល៣២.២៣២នាក់ និងស្ត្រីជនជាតិស៊ុយអែតវ័យចំណាស់ដែលបានបំពេញនូវសំនួរទាក់ទងនឹង ទម្លាប់នៃការញ៉ាំអាហាររបស់ពួកគេ។ ការតាមដានជាមធ្យមជិត៨ឆ្នាំ, ២០៥នាក់នៃស្ត្រីទាំងនោះត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញថាមានជំងឺ រលាកសន្លាក់ឆ្អឹង។
សរុបមក, ស្ត្រីដែលបាននិយាយថា ពួកគេបានញ៉ាំត្រីយ៉ាងហោចណាស់ម្តងក្នុងមួយសប្តាហ៍ គឺមាន២៩%ហាក់ដូចជាមិនវិវត្តទៅជាជំងឺរលាកសន្លាក់ឆ្អឹងនោះទេ បើធៀបទៅនឹងស្ត្រីដែលកម្រញ៉ាំត្រីនោះ។ ហើយនេះក៏ស្ថិតនៅជាមួយនឹងកត្តាដទៃទៀតដូចជា ការជក់បារី, ឡើងទម្ងន់ និងទម្លាប់នៃការញ៉ាំអាហារដទៃទៀតផងដែរ។
អ្នកស្រាវជ្រាវបាននិយាយថា ការផ្សារភ្ជាប់គ្នាហាក់ដូចជាត្រូវបានពន្យល់ដោយការញ៉ាំអូមេហ្គា៣ ។ ពួកគេបានប៉ាន់ស្មានថា ស្ត្រីដែលញ៉ាំអូមេហ្គា ៣ច្រើនជាង ០,២១ក្រាមក្នុងមួយថ្ងៃអស់ពេលជាច្រើនឆ្នាំ មានការថយចុះហានិភ័យនៃជំងឺរលាកសន្លាក់ឆ្អឹងជាងស្ត្រីដែលញ៉ាំអូ មេហ្គា៣តិចជាងនេះ នោះដល់ទៅ៥២%។
ការស្រាវជ្រាវបានមើលទៅលើការញ៉ាំត្រីទាំងមូលហ និងមិនការប្រើថ្នាំខ្លាញ់ត្រីនោះទេ។ សូលូម៉ូនបាននិយាយថា យើងត្រូវការការស្រាវជ្រាវបន្ថែមដើម្បីអោយដឹងថាតើវានឹងត្រូវបាន ឃើញក្នុងចំនោមអ្នកដែលប្រើថ្នាំគ្រាប់ឬយ៉ាងណា។
ហ៊ូរ៉ូវីតបានសម្គាល់ឃើញថា ខ្លាញ់ត្រីអាចប្រែប្រួលចំពោះគុណភាព។ លើសពីនេះ, ត្រីទាំងមូលផ្តល់នូវសារជាតិចិញ្ចឹមសំខាន់ដទៃទៀតសម្រាប់សុខភាព ហើយអាចជំនួសលើអាហារដែលមិនផ្តល់នូវសុខភាពដូចជា សាច់មិនឆ្អិនជាដើម។
ខ្ញុំគិតថា វាល្អប្រសើរដើម្បីសំដៅលើការញ៉ាំត្រីបន្ថែមក្នុងអាហាររបស់អ្នក។
ដោយយោងតាម Arthritis Foundation បានអោយដឹងថា នៅសហរដ្ឋអាមេរិក, ប្រហែលមនុស្សពេញវ័យ១,៣លាននាក់មានជំងឺរលាកសន្លាក់ឆ្អឹង។ ស្ត្រីគឺមានហានិភ័យខ្ពស់ជាងបុរស ហើយអ្នកជក់បារីប្រឈមមុខនឹងហានិភ័យខ្ពស់។
វេជ្ជបណ្ឌិត ផេស៊ិន វាយ (Patience White) បាននិយាយថា មធ្យោបាយល្អបំផុតដែលមនុស្សអាចបន្ថយហានិភ័យនៃជំងឺរលាក សន្លាក់ឆ្អឹងបានគឺ កុំជក់បារី ជាពិសេសប្រសិនបើពួកគេមានប្រវត្តិគ្រួសារមានជំងឺនេះស្រាប់។
គាត់បានិយាយថា ត្រីគឺល្អសម្រាប់អ្នកសម្រាប់ហេតុផលជាច្រើន។ ប៉ុន្តែខ្ញុំមិនចង់អោយមនុស្សគិតថា ប្រសិនបើពួកគេញ៉ាំត្រី, ពួកគេនឹងមិនវិវត្តទៅជាជំងឺរលាកសន្លាក់នោះទេ។ វាជារឿងចាំបាច់ក្នុងការឈប់ជក់បារី។
គាត់បានបន្ថែមថា របៀបរស់នៅល្អ រួមមាន ការធ្វើលំហាត់ប្រាណ និងការរក្សាទម្ងន់, មិនអាចជួយការពារជំងឺរលាកសន្លាក់ឆ្អឹងនោះទេ ប៉ុន្តែវានឹងជម្រុញអោយគាត់មានសភាពប្រសើរដើម្បីគ្រប់គ្រងជំងឺ ប្រសិនបើពួកគាត់បានវិវត្តទៅជាជំងឺនោះ៕
