របាយការណ៍ពីក្រុមហ៊ុន Ericsson
ប្រចាំនៅស៊ុយអែតបានឱ្យដឹងថា
ថៃជាប្រទេសមួយដែលមានសន្ទុះកើនឡើងយ៉ាងឆាប់រហ័សជាងគេក្នុងការ
ប្រើប្រាស់ Smartphone និង Tablet នៅតំបន់អាស៊ីអាគ្នេយ៍ ។
របាយការណ៍ដដែលឱ្យដឹងពីអត្រាបម្រើបម្រាស់ device ទាំង ២ ប្រភេទ
(Smartphone + Tablet) ក្នុង
ប្រទេសថៃនឹងមានការកើនឡើងដែល Smartphone កើនពី ៧% ដល់ ៣៦% ហើយ Tablet កើនពី ២% ទៅ ១៧% នៅឆ្នាំ ២០១៣នេះ ធៀបនឹងឆ្នាំ ២០១២ កន្លងទៅ។
ទាំងនេះបានពីការស្ទាបស្ទង់របស់ Ericsson ConsumerLab ទៅលើប្រជាជនប្រមាណ ៣៨ ០០០នាក់ ពី ៤៣ប្រទេស ក្នុងនោះរួមមានទាំងប្រជាជនថៃចំនួន ១០០០នាក់ផង ដែរ។ គេសង្កេតឃើញម្ចាស់ Smartphone ទាំងនោះប្រើ device របស់ខ្លួនសម្រាប់ឆែកអ៊ីនធឺណិតភាគច្រើន ជាពិសេសភ្ជាប់បណ្ដាញទំនាក់ទំនងសង្គម និងសម្រាប់ផ្ញើសារអនឡាញ។ រីឯហេតុផលធំទាំង ៣ ដែលពួកគេទិញ Tablet ទៅប្រើ គឺដើម្បីប្រើ អ៊ីនធឺណិត លេងហ្គេម និងសម្រាប់កម្សាន្ត។
ប្រធាន Ericsson ConsumerLab ប្រចាំនៅអាស៊ីអាគ្នេយ៍លោក Afrizal Abdul Rahim បាននិយាយថា លទ្ធផលស្ថិតិត្រូវព្យាករណ៍ទុកថា បម្រើបម្រាស់ Smartphone នៅប្រទេសថៃ នឹងមានកំណើនយ៉ាងហោចណាស់គុណនឹង២ ប្រចាំឆ្នាំ២០១៣ នេះ ចំណែក Tablet អាចគុណនឹង ៣ ឯណោះ។
ប្រធានផ្នែកទំនាក់ទំនងរបស់ Ericsson នៅថៃលោក Bunyati Kirdniyom បាននិយាយថា កំណើននៃការប្រើប្រាស់ Smartphone និង Tablet ក្នុងប្រទេសមានការកើនឡើង គឺផ្ដល់ឱកាសដ៏វិសេសវិសាលសម្រាប់រដ្ឋាភិបាល និងផ្នែកពាណិជ្ជកម្មមានការអភិវឌ្ឍន៍ដើម្បីសម្រេចបានផ្នែកមូលធន ជូនស្ថាប័ន។
ក្រុមហ៊ុន Ericsson បាននិយាយទូទាំងពិភពលោកថា ការទិញប្រើទូរសព្ទទំនើបប្រភេទ Smartphone បានកើនឡើងរហូតដល់ ១,២ពាន់លានគ្រឿងរួចទៅហើយកាលពីឆ្នាំ២០១២ ហើយនឹងបន្តកើនឡើងរហូតដល់ ៤,៥ពាន់លានគ្រឿងទៀតនៅប្រហែល ៤ឆ្នាំខាងមុខ។ ចំណែក Video Streaming នឹងមានយ៉ាងហោចពាក់កណ្ដាលនៃ Smartphone សរុបនៅក្នុងឆ្នាំ ២០១៨។
ចុចត្រង់នេះ ដើម្បីតាមដានព័ត៌មានបច្ចេកវិទ្យាថ្មីៗ …
ប្រែសម្រួល៖ ឈុន ហួរ
ប្រភព & រូបភាព៖ bangkokpost