ម៉ោងនៅក្នុងប្រទេសកម្ពុជា

ទំនាកទំនងផ្សាយពាណិជ្ជកម្ម

Welcome to V-LOVEKHMER លោកអ្នក អាចទំនាកទំនងផ្សាយពាណិជ្ជកម្មមកលេខទូរស័ព្ទ 092 466 796 និងអាចទំនាកទំន​ងមកកាន់អាស័យដ្ឋាន E-mail:smeyrek@gmail.com

Wednesday, August 14, 2013

ពី​សហ​រដ្ឋ​អា ​មេរិ​ក​ ​លោក​សម​ ​រង្ស៊ី​ ប្រកាស​​អំ​ពី​បាតុ​កម្ម​ផ្លាស់​ប្តូរ​មេដឹក​នាំ​ប្រទេស​ ​នៅ​មុខ​អា​គារ​កា​រិយា​ល័យ​អង្គការ​សហ​ប្រជា​ជាតិ​នៅ​ញូវ​យ៉ក​ ​និង​ហ្សឺ​ណែវ

Demonstrationសារ ​ជាថ្មីម្តង​ទៀត​ ​លោក​សម​ រង្ស៊ី​ បាន​ប្រ​កាស​​ដោយ​​ចំហ​​អំពី​​ការ​​ធ្វើ​​បាតុ​​កម្ម​​ផ្លាស់​​ប្តូរ​​មេ​​ ដឹក​​នាំ​​ប្រ​ទេស​​កម្ពូជា​​បច្ចុ​ប្បន្ន​​ ​ដែល​​លោក​​គ្រោង​​នឹង​​ដឹក​នាំ​​ធ្វើ​​នៅ​​ក្រៅ​​ប្រទេស​​ ​។​​

សេចក្តី​អំពាវ​នាវនេះ​​ធ្វើ​ឡើង​នៅ​ក្នុង​ជំនួប​មួយ​ជា​មួយ​អ្នក​គាំ​ទ្រ ​ណ​បក្ស​សង្រ្គោះ​ជាតិ​ នៅ​សហ​រដ្ឋ​អាមេរិក​ កាល​ពី​ថ្ងៃ​ទី​១៣​ សីហា​នេះ​ ​ ។​
តាម​ប្រសាសន៍​របស់​លោក​សម​ រង្ស៊ី​ បាតុ​កម្ម​ធំ​ៗ​ពី​រ​នឹង​ធ្វើ​ឡើង​ នៅ​សហ​រដ្ឋ​អាមេ​រិក​ ​និ​ងប្រទេស​ស្វ៊ីស​ ទី​ដែល​ស្នាក់​ការ​អង្គ​ការ​សហ​ប្រជា​ជាតិ​តាំង​នៅ​ ។​ បាតុ​កម្ម​ទី​១​ គ្រោង​នឹង​ធ្វើ​នៅ​ខាង​មុខ​ទី​ស្នាក់​ការ​អង្គ​ការ​សហ​ប្រជា​ជាតិ​ នៅ​ទី​ក្រុង​ញូវ​យ៉ក​ ​នា​វេលា​​ម៉ោង​១.៣០ ​រសៀល​ ថ្ងៃ​ទី​១៩​ ខែ​សី​ហា​ ឆ្នាំ​២០១៣​ ហើយ​បាតុ​កម្ម​ទី​២ គ្រោង​នឹង​ធ្វើ​នៅ​ខាង​មុខ​ស្នាក់​ការ​អង្គ​ការ​​សហ​ប្រជា​ជាតិ​ ​នៃ​ទី​ក្រុង​ហ៊្សើ​ណែវ​ ប្រទេស​ស្វ៊ីស​ ​នា​ថ្ងៃ​ទី​២៦ ​ខែ​សីហា​ ​ឆ្នាំ​២០១៣ ។​
ទោះជាមា​ន​ការ​អំពាវ​នាវ​របស់​លោក​សម​ ​រង្ស៊ី​អំពី​ធ្វើ​បាតុ​កម្មដើម្បី​ផ្លាស់​ប្តូរ​របប​គ្រប់​ប្រទេស​បច្ចុ​ ប្បន្ន​ក្តី​ ​ក៏​គណ​បក្ស​សង្រ្គោះ​ជាតិ​នៅ​ទ្វីប​អាមេរិក​ខាង​ជើង​ បង្ហាញ​អំពី​​គោល​បំណង​នៃ​បាតុ​កម្ម​នៅ​ក្រៅ​ប្រទេស​នេះ​ ​គឺការ​ស្នើ​​អោយ​​អង្គ​កា​រ​​ស​ហ​​​ប្រជា​ជាតិ​ ជួយ​ជំរុញ​អោយ​រដ្ឋាភិ​បាល​កម្ពុជា​ ​ធ្វើ​ការ​ពិនិត្យ​ភាព​ មិន​ប្រក្រ​តី​នៃ​ការ​បោះ​ឆ្នោត​ ​ដែល​គណ​បក្ស​ប្រឆាំងបា​ន​រក​ឃើញ​ ​និង​ទទូច​អោយ​អង្គការ​សហ​ប្រជា​ជាតិ​ធ្វើ​ជា​អាជ្ញា​កណ្តាល​នៃ​ការ​ពិនិត្យ ​ភាព​ មិន​ប្រក្រតី​នេះ​ ។​
តាម​ប្រភព​ព័ត៌​មាន​ពីប្រទេស​កម្ពុជា​ ​គណ​បក្ស​សង្រ្គោះ​ជាតិ​ គ្រោងនឹងធ្វើបាតុកម្មប្រឆាំងលទ្ធផលបោះឆ្នោតនាថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៣ ។
ទាក់​ទង​និង​ការ​ធ្វើ​បាតុ​កម្មត​វ៉ា​នេះ​​ ​លោក​ឧប​នាយក​រដ្ឋ​មន្ត្រី​ ​ស​ ​ខេង​ ​បាន​​សរ​សេរ​នៅ​ក្នុង​សេចក្តី​ប្រកាសមួយ​​កាល​ពី​ថ្ងៃ​ទី​១២ សីហា​​ថា​ ការ​​ធ្វើ​​​បាតុ​​កម្ម​​សំ​ដែង​​មតិ​​គឺ​​ជា​​សិទ្ធិ​​សេរី​​ភាព​​របស់​​ ប្រជា​​ពល​​រដ្ឋ​​​ ​និង​​គណ​​បក្ស​​នយោបាយ​​ ​ប៉ុន្តែ​លោក​បាន​ទទូច​អោយ​ការ​ប្រព្រឹត្ត​ទៅ​នៃ​បាតុ​កម្ម​នោះ​ ប្រកប​ដោយ​សន្តិ​វិធី​ ​អហឹ​ង្សា​ ​និង​អនុ​លោម​ទៅ​តាម​ច្បាប់​ ៕​
 

Dirge Of Cerberus Full Movie

Final Fantasy VII

Final Fantasy VII