ម៉ោងនៅក្នុងប្រទេសកម្ពុជា

ទំនាកទំនងផ្សាយពាណិជ្ជកម្ម

Welcome to V-LOVEKHMER លោកអ្នក អាចទំនាកទំនងផ្សាយពាណិជ្ជកម្មមកលេខទូរស័ព្ទ 092 466 796 និងអាចទំនាកទំន​ងមកកាន់អាស័យដ្ឋាន E-mail:smeyrek@gmail.com

Monday, August 19, 2013

នគរបាល​បង្ក្រាប​ទី​តាំង​ប្រើ​ប្រាស់​គ្រឿង​ញៀន មួយ​កន្លែង នៅ​ក្រុង​ពោធិសាត់

ខេត្ត​ពោធិសាត់៖ នគរបាល​បង្ក្រាប​ទី​តាំង​ប្រើ​ប្រាស់​គ្រឿង​ញៀន មួយ​កន្លែង ត្រង់​ចំណុច​ផ្ទះ​ជួល របស់​ឈ្មោះ អ៊ុន ថា ភេទ ​ស្រី ស្ថិត​ក្នុង​ភូមិ​ពាល​ញែក​២
សង្កាត់​ផ្ទះ​ព្រៃ ក្រុង​ពោធិសាត់ ខេត្ត​ពោធិសាត់ ចាប់​ពី​ម៉ោង ១៤​និង​៤០​នាទី រហូត​ដល់​ម៉ោង ១៥​និង​៤០​នាទី ថ្ងៃ​ទី​១៩ ម្សិល​មិញ​នេះ ។
លោក​វរ​សេនីយ៍​ត្រី ស៊ី សាវិន នាយ​ការិយា​ល័យ​បង្ក្រាប ​គ្រឿង​ញៀន នៃ​ស្នងការ​ដ្ឋាន​នគរ​បាល​ខេត្ត​ពោធិ​សាត់ បាន​ឲ្យ​ដឹង​ថា ការ​បង្រាប​ទីតាំង​ប្រើប្រាស់​គ្រឿង​ញៀន មួយ​កន្លែង​នេះ គឺ​ធ្វើ​ឡើង​តាម​បញ្ជា របស់​លោក ប៉ង់ ច័ន្ទ​សុយុទ្ធារា ព្រះ​រាជ​អាជ្ញា​រង​សាលា​ដំបូង​ខេត្ត​ពោធិសាត់ ។ ក្នុងពេល​ធ្វើការ​បង្ក្រាប សមត្ថកិច្ច​នគរបាល​ឃាត់ខ្លួន​មុខសញ្ញា​សេព​គ្រឿងញៀន បាន ៤នាក់ និង​ថង់​វេច​ខ្ចប់​ព្រមទាំង​សម្ភារ​សម្រាប់​មុខសញ្ញា​ជក់ មួយចំនួន​ទៀតផង ។
ប្រភពព័ត៌មាន​ដដែល បាន​ឲ្យ​ដឹង​ទៀតថា មុខសញ្ញា​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន ទី១. ឈ្មោះ អ៊ុង បញ្ញា ភេទ​ប្រុស អាយុ២៧ឆ្នាំ មាន​ទីលំនៅ​ភូមិ​ក្បាលហុង សង្កាត់​បន្ទាយ​ដី ទី២. ឈ្មោះ ហេង សំណាង ភេទ​ប្រុស អាយុ៣១ឆ្នាំ មាន​ទីលំនៅ​ភូមិ​ចំការចេក​ខាងត្បូង សង្កាត់​ផ្ទះ​ព្រៃ​ទី៣ ឈ្មោះ សំ វណ្ណៈ ភេទ​ប្រុស អាយុ២៣ឆ្នាំ មាន​ទីលំនៅ​ភូមិពាល​ញែក២ សង្កាត់​ផ្ទះ​ព្រៃ អ្នក​ទាំងបី​នៅ​ក្រុង​ពោធិសាត់ ខេត្តពោធិសាត់ និង​ទី៤. ឈ្មោះ ទុំ សំរិទ្ធ ភេទ​ប្រុស អាយុ២៧ឆ្នាំ រស់នៅ​ភូមិ​បឹង​យា ឃុំ​វាល ស្រុក​កណ្តៀង ខេត្តពោធិសាត់ ។
លោក​វរសេនីយ៍ត្រី ស៊ី សាវិន បន្តថា ក្រោយពេល​ធ្វើការ​បង្ក្រាប ស​ត្ថ​កិច្ច​នគរបាល បញ្ជូន​មុខសញ្ញា​ប្រើប្រាស់​មក​ការិយាល័យ​បង្ក្រាប​គ្រឿងញៀន​ខេត្ត ដើម្បី​កសាង​សំណុំរឿង ចាត់ការ តាម​នីតិវិធី​ច្បាប់ ៕
 

Dirge Of Cerberus Full Movie

Final Fantasy VII

Final Fantasy VII