ម៉ោងនៅក្នុងប្រទេសកម្ពុជា

ទំនាកទំនងផ្សាយពាណិជ្ជកម្ម

Welcome to V-LOVEKHMER លោកអ្នក អាចទំនាកទំនងផ្សាយពាណិជ្ជកម្មមកលេខទូរស័ព្ទ 092 466 796 និងអាចទំនាកទំន​ងមកកាន់អាស័យដ្ឋាន E-mail:smeyrek@gmail.com

Sunday, August 4, 2013

អគ្គិ​ភ័យ​កំពុង​ឆាប​ឆេះ​លំនៅ​ឋាន​ប្រជា​ជន​ជា​ច្រើន​ខ្នង​នៅ​ក្នុង​ភូមិ​ប្ញស្សី សង្កាត់​ស្ទឹង​មាន​ជ័យ (មាន​វីដេអូ​ឃ្លីប)


សារព័ត៌មាន​សេរី · Sunday, 04 August 2013 19:03:00 Share to: Facebook · Google+ · Tweet
រាជ ​ធានី​ភ្នំពេញ ៖ អគ្គិ​ភ័យ​កំពុង​ឆាប​ឆេះ​លំនៅ​ឋាន​ប្រជា​ជនជា​ច្រើន​ខ្នង​នៅ​ក្នុង​ភូមិ​ ប្ញស្សី សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌ​មាន​ជ័យខាង​កើត​ផ្លូវ​៣៧១(ទៅ​ចំការ​ដូង) ក្បែរ​ប្រឡាយ​ស្ពាន​ថ្ម បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​កាល​ពី​វេលា​ម៉ោង​៥ និង​២៨​នាទី​ល្ងាច ថ្ងៃ​ទី​៤ សីហា ២០១៣ ដោយ​សារ​តែ​វា​ខ្ជាក់​ផ្សែង​ខ្មៅ​អាប់​កញ្ជ្រោល​ឡើង​ទៅ​លើ​អាកាស​វេហាស៍ ។

គេ ​មិន​ទាន់​ដឹង​ពី​មូល​ហេតុ​ដែល​បណ្តាល​ឱ្យមាន​អគ្គិភ័យ​នេះ​នៅ​ឡើយ​ទេ ប៉ុន្តែ​គេ​ដឹង​ថា ផ្ទះ​ដែល​កំពុង​ត្រូវ​បាន​អគ្គិភ័យ​លេប​ត្របាក់នេះជា​ផ្ទះ​លក់​ដូរ និង​ត្រូវ​ឆេះ​ជាប់ៗ​គ្នា​ជា​ច្រើន​ខ្នង ហើយ​ការ​ខូច​ខាត​ក៏​មាន​ទំហំ​ធំដុំ​ផង​ដែរ បើ​ទោះ​ណា​ជា​ពេល​នេះ​ប៉ូលិស និង​មន្ត្រី​អាជ្ញា​ធរ​កំពុង​ចេញ​ធ្វើ​អន្តរា​គមន៍​បាញ់​ទឹក​ពន្លត់ និង​រៀប​ចំ​សណ្តាប់​ធ្នាប់​យ៉ាង​ប្រញាប់​ប្រញាល់ និង​ប្រើ​រថ​យន្ត​ពន្លត់​អគ្គិភ័យ​ប្រមាណ​១០​គ្រឿង​ក៏​ដោយ ក៏​មិន​អាច​បង្ក្រាប​ភ្លើង​ឱ្យ​រលត់​សូន្យ​សុង​បាន​ភ្លាមៗ​ដែរ​។
អគ្គិ ​ភ័យ​នេះពុំ​ទាន់​ដឹង​ថា មាន​មនុស្ស​ស្លាប់ ឬ​រង​របួស​នៅ​ឡើយ​ទេ ដ្បិត​អី​ភាព​ឆោ​ឡោ​កំពុង​តែ​កើត​មាន​នៅ​ឡើយ និង​ប៉ូលិស​កំពុង​តែ​រវល់ ៕ សូមលោកអ្នកនាងទស្សនា វីដេអូឃ្លីប៖ អគ្គិ​ភ័យ​កំពុង​ឆាប​ឆេះ​លំនៅ​ឋាន​ប្រជា​ជន​ជា​ច្រើន​ខ្នង​នៅ​ ក្នុង​ភូមិ​ប្ញស្សី សង្កាត់​ស្ទឹង​មាន​ជ័យ​
អគ្គិ​ភ័យ​កំពុង​ឆាប​ឆេះ​ផ្ទះ​ប្រជា​ពល​រដ្ឋ
អគ្គិ​ភ័យ​កំពុង​ឆាប​ឆេះ​ផ្ទះ​ប្រជា​ពល​រដ្ឋ
អគ្គិ​ភ័យ​កំពុង​ឆាប​ឆេះ​ផ្ទះ​ប្រជា​ពល​រដ្ឋ
មនុស្សជាច្រើន​មកចោមរោម​មើល​ហេតុការណ៍​ឆេះផ្ចះ
ការដឹកជញ្ជូន​អីវ៉ាន់​មកដាក់​ឆ្ងាយ​ពី​កន្លែង​ភ្លើងឆេះ
ទិដ្ឋ​ភាព​រួម និង​រថយន្តកំពុងបាញ់ទឹកពន្លត់អគ្គិភ័យ
ពាក់មួក​អាវ​យឺតដៃវែង គឺលោក​គួច ចំរើន អភិបាល​ខណ្ឌមានជ័យ​ចុះចាត់ចែង​ពន្លត់​អគ្គិភ័យ
សូមចុចត្រង់នេះសម្រាប់​ព័ត៌មានលម្អិត
 

Dirge Of Cerberus Full Movie

Final Fantasy VII

Final Fantasy VII