ភ្នំពេញ៖ នៅថ្ងៃទី០២ និងទី០៣ ខែសីហា ឆ្នាំ២០១៣
នៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ អគារលេខ ២១ ផ្លូវលេខ ៣៦០
សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន រាជធានី ភ្នំពេញ បានរៀបចំបើកវគ្គបំប៉ន
បច្ចេកទេស គរុកោសល្យ ដល់លោកគ្រូ អ្នកគ្រូ ថ្នាក់បឋមសិក្សា និងថ្នាក់ត្រៀម
ចូលបឋមសិក្សា (Preschool) ចំនួន១៨៧ នាក់ ដែលមានការចូលរួម ជាគណៈអធិបតី
ក្នុងពិធីបើកដោយ លោក លី ឆេង អគ្គនាយក ប៊ែលធី គ្រុប ព្រមទាំងលោក នាយកសាខា
វិទ្យាស្ថាន ប៊ែលធី អន្តរជាតិ ទាំង១៣ ទីតាំងនៅរាជធានី ភ្នំពេញ។
ក្នុងពិធីបើកវគ្គបំប៉ន បច្ចេកទេសគរុកោសល្យ នោះផងដែរ លោក លី ឆេង អគ្គនាយកប៊ែលធី គ្រុប
បានមានប្រសាសន៍ថា វិស័យ អប់រំគឺជាវិស័យអត្ថិភាពមួយ នៅកម្ពុជា ដែលចាំបាច់ត្រូវការ អភិវឌ្ឍធនធានមនុស្ស ប្រកបដោយសមត្ថភាព ទាំងចំណេះដឹង និងចំណេះធ្វើ ហើយការសិក្សារៀនសូត្រ គឺជាសកម្មភាពដែលគ្មានទីបញ្ចប់ ។
លោក បានបន្តទៀតថា គោលបំណងនៃវគ្គបំប៉ន បច្ចេកទេសគរុកោសល្យលើកនេះ គឺដើម្បីធ្វើយ៉ាងណាឱ្យលោកគ្រូ អ្នកគ្រូ របស់យើង ទាំងអស់ដែលបំរើការជាគ្រូបង្រៀន នៅក្នុងវិទ្យស្ថាន ប៊ែលធី អន្តរជាតិ ទាំង ១៣ ទីតាំងនៅរាជធានី ភ្នំពេញ បានទទួល យកបន្ថែមនូវបច្ចេកទេស បង្រៀនថ្មីថែម លើបច្ចេកទេស ដែលមានស្រាប់ សំដៅធ្វើយ៉ាងណា ឱ្យចំណេះដឹងផ្នែក បង្រៀន ព្រមទាំងវិធីសាស្ត្រផ្ទេរចំណេះដឹង ឱ្យកាន់តែប្រសើរឡើង មួយកម្រិតថែមទៀត និងដើម្បីឆ្លើយតបចំពោះទំនុកចិត្តរបស់មាតាបិតា អាណាព្យាបាលសិស្ស ដែលបានបញ្ជូនបុត្រធី តាមកទទួលយកចំណេះ ដឹងពីវិទ្យាស្ថាន ប៊ែលធី អន្តរជាតិ ទាំងផ្នែក ចំណេះទូទៅខ្មែរ និងភាសាអង់គ្លេស។
ជាទីបញ្ចប់ លោក លី ឆេង អគ្គនាយក ប៊ែលធីគ្រុប បានផ្តាំផ្ញើដល់លោកគ្រូ អ្នកគ្រូដែលជាសិក្ខាកាមទាំង ១៨៧ នាក់ ឲ្យប្រឹងប្រែងយកចិត្តទុកដាក់ស្តាប់គ្រូឧទ្ទេស ដើម្បើទទួលយកចំណេះ ដឹងពីវគ្គបំប៉ននេះ និងអាចយកចំណេះដឹង ទាំងអស់នេះ ទៅអភិវឌ្ឍខ្លួនឯងនិងបង្កើន បច្ចេកទេសក្នុងការបង្រៀន ដល់សិស្សានុសិស្ស សំដៅធ្វើយ៉ាងណាឱ្យប្អូនៗ ក្មួយ ដែលសិក្សារៀន សូត្រនៅក្នុងវិទ្យាស្ថាន ប៊ែលធី អន្តរជាតិ ទទួលយកបានទាំងចំណេះដឹង ចំណេះធ្វើ និងឥរិយាបថ ឲ្យស្របតាមបាវចនា របស់ប៊ែលធី គឺ គុណភាព ប្រសិទ្ធភាព ឧត្តមភាព សីលធម៌ គុណធម៌ ។

លោកស្រី ប្រាក់ សូលីដា នា នាយិការសាលា គរុកោសល្យ
មធ្យមសិក្សា មតេយ្យមជ្ឈិម ក៏បានធ្វើបទបង្ហាញ ទៅដល់លោកគ្រូ អ្នកគ្រូទាំង
១៨៧នាក់ អំពីចំណុចសំខាន់ៗមួយចំនួនដែលជាមូលដ្ឋានគ្រឹះដូចជា
គោលដៅជាតិសម្រាប់វិស័យអប់រំ, គោលដៅអប់រំសម្រាប់ទាំងអស់គ្នា,
សីលធម៌វិជ្ជាជីវៈគ្រូបង្រៀង, ចិត្តវិទ្យា, គរុកោសល្យ និងវិធីសាស្ត្របង្រៀន។
លោកស្រីសង្ឃឹមយ៉ាងមុតមាំថា វគ្គបំប៉ននេះ
និងអាចឲ្យលោកគ្រូអ្នកគ្រូយកចំណេះដឹងទាំងអស់នេះទៅធ្វើការបង្រៀន
ដល់សិស្សានុសិស្ស សំដៅធ្វើយ៉ាងណាឱ្យសិស្ស ទទួលយកបានទាំងចំណេះដឹង ចំណេះធ្វើ
និងឥរិយាបថ ឲ្យស្របតាមបាវចនារបស់សាលា ៕