ម៉ោងនៅក្នុងប្រទេសកម្ពុជា

ទំនាកទំនងផ្សាយពាណិជ្ជកម្ម

Welcome to V-LOVEKHMER លោកអ្នក អាចទំនាកទំនងផ្សាយពាណិជ្ជកម្មមកលេខទូរស័ព្ទ 092 466 796 និងអាចទំនាកទំន​ងមកកាន់អាស័យដ្ឋាន E-mail:smeyrek@gmail.com

Wednesday, August 28, 2013

ឈប់​ជក់បារី​អំឡុង​ពេល​មាន​ផ្ទៃពោះ​មាន​ប្រយោជន៍​អ្វីខ្លះ​?

ត្រួតពិនិត្យដោយគ្រូពេទ្យ health.com.kh|ថ្ងៃទី10 កក្កដា ឆ្នាំ2013
     

​អត្ថប្រយោជន៍​នៃ​ការ​មិន​ជក់បារី​ចាប់ផ្តើម​អំឡុង​ពេល​ថ្ងៃ ​ដែល​អ្នក​ឈប់​ជក់បារី​។ ក្រោយ​ពី​អ្នក​ឈប់​ជក់បារី​, ចង្វាក់បេះដូង​របស់​អ្នក និង​កូន​របស់​អ្នកនឹង​ត្រឡប់​មក​ធម្មតា​វិញ​, ហើយ​កូន​របស់​អ្នកនឹង​ហាក់ដូចជា​មិន​វិវត្ត​ទៅ​ជា​មាន​បញ្ហា​នៃ​ការដកដង្ហើម ​។​


​អ្នក​អាច​មាន​រោគសញ្ញា​នៃ​ការ​ញៀន​បារី​ដោយសារតែ​ខ្លួន​របស់​អ្នក​ស៊ាំ​នឹង ​ជាតិ​នី​កូន​ទីន ដែល​ជា​សារធាតុ​ញៀន​មួយ​នៅក្នុង​បារី​។ អ្នក​អាច​ចង់​ជក់បារី​ខ្លាំង​, មួរ​ម៉ៅ​, មាន​អារម្មណ៍​ថា​ឃ្លាន​, ក្អក​ជារឿយៗ​, ឈឺក្បាល ឬ​ពិបាក​ប្រមូលផ្តុំ​អារម្មណ៍​។ រោគសញ្ញា​នៃ​ការ​ញៀន​បារី​នេះ​គឺ​កើត​មាន​តែ​មួយ​រយៈពេល​ប៉ុណ្ណោះ​។ វា​នឹង​មាន​ខ្លាំង​បំផុត​នៅពេល​ដែល​ដំបូង​ដែល​អ្នក​ទើបតែ​ផ្តាច់​បារី ពោល​គឺ​ប្រហែល​ក្នុងអំឡុងពេល​១០​ទៅ​១៤​ថ្ងៃក្រោយ​ផ្តាច់​បារី​។ សូម​រំលឹក​ខ្លួន​អ្នក​ថា នេះ​ជា​រោគសញ្ញា​ដែល​ខ្លួន​របស់​អ្នក​កំពុងតែ​ធ្វើ​វា​អោយ​ជាសះស្បើយ និង​ធ្វើអោយ​អ្នក​ស៊ាំ​នឹង​ការ​អត់​បារី​។ សូម​ចាំ​ថា រោគសញ្ញា​នៃ​ការ​ញៀន​នេះ​គឺ​ងាយស្រួល​ព្យាបាល​ជាង​ជំងឺ​ធ្ងន់ធ្ងរ​ដែល​បារី​ អាច​បណ្តាលអោយមាន​នោះ​។​

​ក្រោយ​ពី​ការ​ញៀន​បារី​បាន​បាត់​, សូម​កុំ​រំពឹង​នឹង​សា​កវា​ម្តង​ទៀត​អោយ​សោះ​។ ទោះជា​យ៉ាងណា​ក៏ដោយ​, ការចង់​ជក់បារី​ជាធម្មតា​នឹង​មាន​រយៈពេល​ខ្លី ហើយ​នឹង​បាត់​ទៅ​វិញ​ប្រសិនបើ​អ្នក​ជក់ ឬ​មិន​ជក់​វិញ​នោះ​។ ដូចនេះ សូម​កុំ​ជក់បារី​អោយសោះ​។​ប្រសិនបើ​អ្នក​ប្រែជា​ជក់បារី​សារ​ជា​ថ្មី​នោះ​, សូម​កុំ​អស់សង្ឃឹម​អោយសោះ​។ ក្នុង​ចំនោម​អ្នក​ដែល​បាន​ផ្តាច់​, ៧៥%​បាន​លាប់​នឹង​ការជក់បារី​វិញ​។ អ្នក​ជក់បារី​ភាគច្រើន​ផ្តាច់​បារី​៣​ដង​មុននឹង​ពួកគេ​បាន​ជោគជ័យ​។ ប្រសិនបើ​អ្នក​លាប់​នឹង​ការជក់បារី​វិញ​, សូម​កុំ​ឈប់​ក្នុង​ការផ្តាច់​។ រៀបចំ​គម្រោង​សារជាថ្មី និង​គិត​អំពី​អ្វី​ដែល​អ្នក​នឹង​ធ្វើ​នៅ​ពេល​ក្រោយ​នៅ​ពេល​ដែល​អ្នក​ចង់​ ជក់បារី​នោះ​៕
 

Dirge Of Cerberus Full Movie

Final Fantasy VII

Final Fantasy VII