ភ្នំពេញ៖ បុរស២នាក់ បានរងរបួសស្រាល ដោយសារថយន្ត LUXSE RX300 បើកបរដោយបុរសជនជាតិស្បែកខ្មៅម្នាក់ បើកបុកពីជំហៀងពេញទំហឹង។
ហេតុការណ៍
នេះ បានកើតឡើងកាលពីវេលាម៉ោង២២និង០៥នាទី ថ្ងៃទី២៩ ខែសីហា
ឆ្នាំ២០១៣ តាមបណ្ដោយផ្លូវលេខ២៧១កែងនិងផ្លូវទេពផន
ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
តាម
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា
មុនពេលកើតហេតុគេបានឃើញបុរស២នាក់ ជិះម៉ូតូ ម៉ាក ស្មាសរេវ៉ូ
ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1AE-36987 ធ្វើដំណើរ
តាមបណ្ដោយផ្លូវទេពផន ក្នុងទិសដៅពីកើតទៅលិច
ហើយបត់ឆ្វេងតាផ្លូវលេខ២៧១ទៅត្បូង ខណៈមកដល់
ចំណុចកើតហេតុ
ស្រាប់តែមានរថយន្ត LUXSE RX300 ពណ៌ស្ករ
គ្មានស្លាកលេខ បើកបរដោយបុរសជនជាតិស្បែកខ្មៅម្នាក់
ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២៧១ ក្នុងទិសដៅពីត្បូងទៅជើង
ក្នុងល្បឿងយ៉ាងលឿន បានជ្រុលបុកម៉ូតូពេញទំហឹង បណ្ដាលឲ្យរបួសស្រាល
ចំណែកម៉ូតូរងការខូចខាតយ៉ាងដំណំ។
ប្រភពដដែល
បានបន្តថា ក្រោយពេលកើតហេតុសមត្ថកិច្ច បានចុះមកដល់ចំណុចកើតហេតុ
និងធ្វើការសម្របសម្រួស ដោយភាគីខាងរថយន្ត
សងថ្លៃខូចខាងទៅលើម្ចាស់ម៉ូតូ១០០ដុល្លារ ដើម្បីបញ្ចប់រឿង៕
សុខា




