ម៉ោងនៅក្នុងប្រទេសកម្ពុជា

ទំនាកទំនងផ្សាយពាណិជ្ជកម្ម

Welcome to V-LOVEKHMER លោកអ្នក អាចទំនាកទំនងផ្សាយពាណិជ្ជកម្មមកលេខទូរស័ព្ទ 092 466 796 និងអាចទំនាកទំន​ងមកកាន់អាស័យដ្ឋាន E-mail:smeyrek@gmail.com

Thursday, August 22, 2013

គណបក្ស​សង្គ្រោះ​ជាតិ​សាទរ​ការ​សម្រេច​របស់​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ ​

ដាក់​បញ្ចូល​ពេល 23 August 2013, 15:45 AEST

គណបក្ស​សង្គ្រោះ​ជាតិ​ សាទរ​ចំពោះ​ការ​សម្រេច​របស់​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ ដែល​តម្រូវ​ឲ្យ​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត​ ហៅ​កាត់​ គជប​ បើក​កញ្ចប់​សុវត្ថិភាព «ក»​ ដើម្បី​ធ្វើការ​ផ្ទៀងផ្ទាត់​លទ្ធផល​បោះ​ឆ្នោត។​
សេចក្តី​ថ្លែងការណ៍ ​ចុះ​ថ្ងៃទី​២៣ ​ខែសីហា ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ​បាន​ចាត់​ទុក​ការ​សំរេច​ឲ្យ​មាន​ការ​បើក​កញ្ចប់​សុវត្ថិភាព​ «ក»​ មួយ​ចំនួន​ ដើម្បី​ធ្វើការ​ផ្ទៀងផ្ទាត់​ និង​ដោះស្រាយ​នូវ​ភាព​មិន​ប្រក្រតី​តាម​បណ្តឹង​ របស់​គណបក្ស​នយោបាយ​ថា​បាន​បង្ហាញ​ពី​តម្លាភាព​ និង​ការ​ទទួល​ខុស​ត្រូវ ជាពិសេស​នឹង​ធ្វើឲ្យ​ម្ចាស់​ឆ្នោត​មាន​ការ​ជឿជាក់​ ធ្វើ​ឲ្យ​អ្នក​ឈ្នះ​ដោយ​កិត្តិយស​ ឯ​អ្នក​ចាញ់​ ក៏ចាញ់​ដោយ​អស់​ចិត្ត។​
ជាមួយ ​គ្នានេះ​ ​គណបក្ស​សង្គ្រោះ​ជាតិ ​ក៏​បាន​ស្នើ​ដល់​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ ត្រូវ​ចាត់​វិធានការរៀប​ចំ​យន្តការ​ និង​នីតិ​វិធី​នៃ​ការ​ផ្ទៀងផ្ទាត់​ ដោយ​ឲ្យ​មាន​ការ​ចូលរួម​ពី​ភាគី​ដើម​បណ្តឹង​ អ្នក​អង្កេតការណ៍​ជាតិ-អន្តរជាតិ ​ដើម្បី​បង្ហាញ​ពី​តម្លាភាព​ និង​ការ​ជឿទុក​ចិត្តពី​គ្រប់​ភាគី។
​គណបក្ស​សង្គ្រោះ​ជាតិ ​មាន​ជំនឿ​ថា ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​នឹង​ពិនិត្យ​ដោះ​ស្រាយ​ពាក្យ​បណ្តឹង​ តវ៉ាចំពោះ​​លទ្ធ​ផលបណ្តោះ​អាសន្ន​ របស់​គណបក្ស​សង្គ្រោះជាតិ​ ដោយ​តម្លាភាព​ យុត្តិធម៌​ និង​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់។ ទន្ទឹម​គ្នា​នេះ​ដែរ ​លោក​ ទេព​ នីថា​ អគ្គ​លេខាធិការ គ.ជ.ប មាន​ប្រសាសន៍​ថា​ កន្លង​មក​រាល់​សកម្មភាព​របស់​ គ.ជ.ប​ ​បាន​អនុវត្ត​​តាម​បទ​បញ្ជា ​និង​នីតិ​វីធីបោះឆ្នោត​បាន​ត្រឹមត្រូវ៕
 

Dirge Of Cerberus Full Movie

Final Fantasy VII

Final Fantasy VII