ផ្សាយក្នុងផ្នែក ព័ត៌មានសង្គម ដោយ chen.narin កាលពី 5 mins ago 0 Comment(s)
ការទាមទាររបស់គណបក្សប្រឆាំងអូស្ត្រាលី ប្រឆាំងទៅនឹងវិធានការថ្មីហាមឃាត់មិនឲ្យថតនារីមានសុដន់តូចដាក់លើបណ្ដាញផ្សព្វផ្សាយរបស់ខ្លួនមិនទាន់ចប់ផង ស្រាប់តែនៅពេលនេះ មានអ្នកនយោបាយមួយរូបទៀត បានអះអាងថា ៥០%នៃស្ត្រីពេស្យាចារអូស្ត្រាលីគឺជានិស្សិត។
ការអះអាងខាងលើនេះ បានធ្វើឲ្យមានការភ្ញាក់ផ្អើលដល់សមាជិកសភាប្រទេសនេះ បន្ទាប់ពីអ្នកស្រី Patricia Petersen ដែលជាប្រធានគណបក្សប្រឆាំងឯករាជ្យអូស្ត្រាលី (AIP) និង ជាសាស្ត្រាចារ្យផ្នែកសេដ្ឋកិច្ច និងនយោបាយមួយរូបបាន
បញ្ចេញរបាយការណ៍ស្ទាបស្ទង់មតិមួយលើនិស្សិត ៥០០នាក់។
អ្នកស្រីបានផ្ដល់របាយការណ៍ខាងលើនេះ ទៅដល់សារព័ត៌មានជាច្រើនដោយនិយាយថា និស្សិតទាំងនោះពិតជាបាននិយាយដោយគ្មានលាក់លៀមថា ពួកគេពិតជាបានរួមចំណែកស្វែងរកប្រាក់ចំណូលតាមរយៈមុខរបរនោះប្រាកដមែន ក្នុងពេលដែលអ្នកស្រីធ្វើបទសម្ភាសន៍ជាមួយពួកគេនៅសាកលវិទ្យាល័យ Melbourne។
ជាអ្នកនយោបាយមួយរូបដែលល្បីល្បាញខាងសរសេរអត្ថបទទាក់ទិនទៅនឹងស្ថានភាពមុខរបររកស៊ីផ្លូវភេទអស់រយៈពេលជាច្រើនឆ្នាំមកនេះ អ្នកស្រីបានបង្ហាញពីភាពឯករាជ្យរបស់ខ្លួនលើការបញ្ចេញរបាយការណ៍ប្រកបដោយមូលដ្ឋានច្បាស់លាស់ដល់រដ្ឋាភិបាលអូស្ត្រាលី ដើម្បីស្នើសុំឲ្យសមាជិកសភាទាំងអស់ធ្វើការពិចារណាលើភស្តុតាងដែលអ្នកស្រីបានលើកឡើងនៅពេលនេះ។
គេមិនទាន់ឃើញមានប្រតិកម្មយ៉ាងណានៅឡើយទេ ពីប្រមុខរដ្ឋាភិបាលសហព័ន្ធ ក៏ប៉ុន្តែសាធារណជនទូទៅបានបានយល់ឃើញថា ការលើកឡើងរបស់អ្នកស្រី Patricia នៅពេលនេះគឺគ្រាន់តែចង់ទាក់ទាញប្រជាប្រិយភាពពីប្រជាពលរដ្ឋរបស់ខ្លួន ដែលភាគច្រើនជានិស្សិតឲ្យគាំទ្រអ្នកស្រីសម្រាប់ការបោះឆ្នោតនៅថ្ងៃទី៧ ខែកញ្ញាក្រោយនេះតែប៉ុណ្ណោះ៕
ប្រភព៖ elitedailyរួបភាព៖ news

អ្នកស្រី Patricia Petersen
ប្រែសម្រួល៖ Narinប្រភព៖ elitedailyរួបភាព៖ news