ភ្នំពេញ ៖ រថយន្ត ៣ គ្រឿងត្រូវរង កាខូចខាត
ក្នុងខណៈរថយន្ត ១គ្រឿង ម៉ាកហ្វ័ររ៉េនន័រ បើកលឿនជ្រុល បុកគូទ
រថយន្តកាមរីបាឡែន ហើយបន្តជ្រុលបុកគូទ រថយន្តឡង់រ៉ូវែ ១គ្រឿងទៀត ។
គ្រោះថ្នាក់នេះ បានឡើងកាលពី វេលាម៉ោង ១៨ និង ៥០ នាទីយប់ថ្ងៃទី ០១ ខែសីហា
ឆ្នាំ២០១៣ ស្ថិតនៅតាមបណ្តោយ ផ្លូវម៉ៅសេទុងជិត ស្តុបបឹងត្របែក សង្កាត់បឹង
ត្របែក ខណ្ឌចំការមន។
យោងតាមសេចក្តី រាយការណ៍ពីកន្លែង កើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេសង្កេតឃើញ រថយន្ត ១ គ្រឿង ម៉ាកហ្វ័ររ៉េនន័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2K-3667 បើកបរដោយបុរសម្នាក់ ធ្វើដំណើរ តាមបណ្តោយផ្លូវម៉ៅសេទុង ក្នុងទិសដៅពីលិចទៅកើត រេចុះរេឡើង ពេញផ្លូវ ខណៈបើកមកដល់ចំណុច ស្តុបបឹង ត្របែក ក៏ជ្រុលល្បឿន ទៅបុកគូទ រថយន្តកាមរីបាឡែន ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2T-5254 យ៉ាងពេញទំហឹងបណ្តាលឲ្យរងការខូចខាត នឹងក្បាលរថយន្តកាមរីបាឡែន បានជ្រុលទៅបុកគូទរថយន្តឡង់រ៉ូវែ ១គ្រឿងទៀត ដែលកំពុងបើកស្របទិសគ្នា ។
គួរបញ្ជាក់ថា គ្រោះថ្នាក់ខាងលើនេះ បណ្តាល ឲ្យរថយន្តទាំង ៣ គ្រឿង ត្រូវរងការខូចខាត ស្ទើរស្រុង ហើយសមត្ថកិច្ចក៏បានបញ្ជាក់ថា ហេតុការណ៍នេះ បង្កឡើងដោយរថយន្តហ្វ័ររ៉េនន័រ បើកលឿនពេក ទើបជ្រុល ទៅបុកចំគូទរថយន្ត ២ គ្រឿងជាបន្តបន្ទាប់ទៀត បណ្តាលឲ្យគាបគ្នាទៅមុខលែងរួចបែបនេះ ។ បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកអន្តរាគមន៍ សម្របសម្រួល រវាងភាគីទាំង ៣ ដើម្បីបញ្ចប់រឿង ដោយតម្រូវឲ្យភាគី រថយន្តហ្វ័ររ៉េនន័រ សងថ្លៃខូចខាត ជូនភាគី រថយន្តកាមរីបាឡែន និងរថយន្តឡង់រ៉ូវែ ៕