ម៉ោងនៅក្នុងប្រទេសកម្ពុជា

ទំនាកទំនងផ្សាយពាណិជ្ជកម្ម

Welcome to V-LOVEKHMER លោកអ្នក អាចទំនាកទំនងផ្សាយពាណិជ្ជកម្មមកលេខទូរស័ព្ទ 092 466 796 និងអាចទំនាកទំន​ងមកកាន់អាស័យដ្ឋាន E-mail:smeyrek@gmail.com

Thursday, August 1, 2013

លោក​ ប៉ា​ សុ​ជាតិ​វង្ស​ ៖​ មន្ដ្រីរាជការ​២៥០​នាក់​នៅ​ខណ្ឌដូនពេញ​និង​សង្កាត់​ទាំង​១១​ត្រូវ​ពង្រឹង​ និង​បន្ត​និរន្ត​ភាព​ការងារ​ឱ្យ​បាន​ល្អ​

​ភ្នំពេញ​ ៖​ លោក ប៉ា​ សុ​ជាតិ​វង្ស​ អភិបាល​រាជធានី​ភ្នំពេញ​ បាន​ជូ​ប​សំណេះសំណាល​ ជា​ មួយ​មន្ត្រីរាជការ​ប្រមាណ​២៥០​នាក់​ នៅ​ខណ្ឌដូនពេញ​និង​មន្ដ្រី​ក្រោម​ ឱវាទ​សង្កាត់​ទាំង​១១​ នា​រសៀល​ថ្ងៃ​ទី​០១​ ខែសីហា​ ឆ្នាំ​២០១៣​ នេះ​ នៅ​សាលា​ខណ្ឌដូនពេញ​ ដោយ​ផ្ដល់​ឱ​វាទ​ឱ្យ​មន្ដ្រី​ ថ្នាក់​ខណ្ឌ​ សង្កាត់​ចាប់ពី​ពេល​នេះ​ ត្រូវ​បង្កើន​សមត្ថភាព​គ្រប់​ កម្លាំង​សមត្ថ​ កិច្ច​ត្រូវ​បន្ត​ការ​ថែរក្សា​ សន្តិសុខ​ សណ្តាប់ធ្នាប់​សង្គម​ ហើយ​អាជ្ញាធរ​ ត្រូវ​ បន្ត​និរន្ត​ភាព​ការ​ ងារ​ឱ្យ​បាន​ល្អ​ និង​ធ្វើអំពើ​ល្អ​ឱ្យ​បាន​ច្រើន​ ។​

លោក​ ប៉ា​ សុ​ជាតិ​វង្ស​ បាន​ថ្លែង​ថា​៖​ កិច្ច​ការងារ​ដែល​និង​ត្រូវធ្វើ​បន្ត​ក្រោយ​ ពី​ការ​បោះ​ ឆ្នោត​នេះ​ កម្លាំង​សមត្ថកិច្ច​ ចម្រុះ​ ត្រូវ​តែ​បន្តការងារ​របស់​ខ្លួន​ ជា​ពិសេស​ ថែរក្សា​សន្តិសុខ​ សណ្តាប់ធ្នាប់​សង្គម​ ដើម្បី​ឲ្យ​មាន​ស្ថេ​រ​ភាព​នយោបាយ​នៅ​មូល​ដ្នា​ន​បាន​ល្អ​ប្រសើរ​ ។​ ជា​ មួយ​គ្នា​នោះ​ដែរ​លោក​ ក៏​បាន​ផ្ញើរ​សារ​ទៅ​កាន់​មន្ត្រីរាជការ​ គ្រប់​ជាន់ថ្នាក់​ ត្រូវ​តែ​បន្ត​និរន្ត​ ភាព​ ការងារ​រដ្ឋបាល​ ជា​ពិសេស​នោះ​គឺ​ពាក់ព័ន្ធ​ និង​លិខិត​ស្នាម​ ធ្វើ​យ៉ាងណា​ផ្តល់​លទ្ធភាព​ ងាយស្រួល​ដល់​ ប្រជាពលរដ្ឋ​ និង​ដល់​ជីវភាព​ ប្រជាពលរដ្ឋ​ ហើយ​ម្យ៉ាងវិញទៀត​ រឿង​ កិច្ច​ការងារ​អា​ត្រ​នុ​កូ​ល​ដ្ឋា​ន​ ត្រូវ​បន្ត​ធ្វើ​ជា​ធម្មតា​ ។​
អភិបាល​រាជធានី​ភ្នំពេញ​ លោក​ ប៉ា​ សុ​ជាតិ​វង្ស​ ក៏​បាន​ធ្វើការ​អំពាវនាវ​ដល់​មន្ត្រី​ រាជការ​ទាំង​ក្នុង​ សាលា​ខណ្ឌដូនពេញ​ និង​មន្ដ្រី​ សង្កាត់​ក្រោម​ឱវាទ​ទាំងអស់​ ពិសេស​មន្ដ្រី​នៅ​ថ្នាក់​រាជធានី​ភ្នំពេញ​ ចាប់ពី​ពេល​នេះ​ តទៅ​ ត្រូវ​ធ្វើការ​ផ្លាស់​ប្តូរ​ឥរិយាបថ​ របស់​ខ្លួន​ ធ្វើ​យ៉ាងណា​ឲ្យ​ប្រជាពលរដ្ឋ​ ទទួលយក​បាន​ ហើយ​ ក៏​ត្រូវ​តែ​នាំ​គ្នា​ខិតខំ​ធ្វើអំពើ​ល្អ​ដើម្បី​ លាង​ជម្រះ​ចេញ​នូវ​ការ​ខ្វះខាត​ របស់​ខ្លួន​កន្លង​ មក​។​ ព្រោះ​យើង​បាន​ឆ្លុះ​ប​ញ្ជាំ​ង​ឱ្យ​ឃើញ​តាម​មរយៈ​ ទ​ង្វើ​ឆ្គាំឆ្គង​មួយ​ផ្នែក​ធំ​ ពី​មន្ដ្រី​នៅ​ថ្នាក់​ រាជ​ធានី​ នៅ​ថ្នាក់​ខណ្ឌ​ និង​សង្កាត់​ កន្លង​មក​ទៅ​លើ​បងប្អូន​ប្រជាពលរដ្ឋ​ នៅ​មូល​ដ្នា​ន​ ដោយ​ លោក​បាន​បញ្ចេញ​ប​ន្ដិ​តាម​រយៈ​ការ​បោះ​ឆ្នោត​នេះ​តែ​ម្ដង​ ៕​
a1(32)
 

Dirge Of Cerberus Full Movie

Final Fantasy VII

Final Fantasy VII