ម៉ោងនៅក្នុងប្រទេសកម្ពុជា

ទំនាកទំនងផ្សាយពាណិជ្ជកម្ម

Welcome to V-LOVEKHMER លោកអ្នក អាចទំនាកទំនងផ្សាយពាណិជ្ជកម្មមកលេខទូរស័ព្ទ 092 466 796 និងអាចទំនាកទំន​ងមកកាន់អាស័យដ្ឋាន E-mail:smeyrek@gmail.com

Sunday, August 18, 2013

មនុស្ស​​ជាង​​១​ម៉ឺន​នាក់​​ត្រូវបាន​​គេ​​ជម្លៀស ​ដោយ​សារ​​បញ្ហា​​ទឹក​ជំនន់​​នៅ​រុស្ស៊ី​

​មនុស្ស​ជាង ១​ម៉ឺន​ ៧​ពាន់​នាក់​​ត្រូវបាន​គេ​ជម្លៀស​​ចេញ​ពី​​ភាគ​​ខាង​កើត​​នៃ​​ប្រទេស​​ រុស្ស៊ី ដែល​បង្កឡើង​ដោយ​សារ​​តែ​​បញ្ហា​​ទឹក​ជំនន់​​យ៉ាង​ធ្ងន់​ធ្ងរ​។
នេះ​បើ​តាម​ការអះអាង​របស់​មន្ត្រី​របស់​រុស្ស៊ី កាលពី​ថ្ងៃ​សៅរ​។ បញ្ហា​ទឹក​ជំនន់​នេះ​ក៏​ត្រូវ​បាន​រដ្ឋាភិបាល​រុស្ស៊ី​ធ្វើការ​ប្រកាស​ អាសន្ន​ផងដែរ​។

​បញ្ហា​ទឹក​ជំនន់​ដែល​កំពុង​តែ​វាយប្រហា​នៅក្នុង​ប្រទេស​រុស្ស៊ី​នេះ បាន​ធ្វើឲ្យ​ប៉ះពាល់​ទៅដល់​ការរស់នៅ​រប​ស់​ប្រជាជន​ជាពិ​សេស​នៅ​តាម​ទន្លេ Amur​និង​នៅ​ទីក្រុង Khaba​rovsk​។
មន្ត្រី​ជំនាញ​​ខាង​គ្រោះ​ធម្មជាតិ​រុស្ស៊ី​ក៏​បាន​ព្រមាន​​ឲ្យមាន​​ការ​ ប្រុង​ប្រយ័ត្ន​​ខ្ពស់​​ទាក់ទង​​នឹង​​បញ្ហា​នេះ​។ ចំណែកលោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin ជំរុញ​ឲ្យ​កងកម្លាំង​យោធា​ប្រញាប់​បើក​ប្រត្តិបត្តិការ​ដើម្បី​ជួយសង្គ្រោះ​ ដល់​ប្រជាជន​ជា​បន្ទាន់​ដែល​កំពុង​រង​ផងដែរ​។
ទឹកជំនន់​នេះ គឺ​បង្កឡើង​ដោយសារ​តែ​ទឹកភ្លៀង​បាន​បន្ត​ធ្លាក់​យ៉ាង​ខ្លាំង​ចាប់តាំងពី​ ចុងខែ​កក្ដ​ដា​មក​ដែល​ធ្វើឲ្យ​កំពស់ទឹក​ចេះ​តែ​កើនឡើ​ង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ជាពិសេស​នៅ​តាម​តំបន់​ក្បែរ​ទន្លេ​Amur ដែល​ជាប់​ក្បែ​ព្រំដែន​ប្រទេស​ចិន​នោះ​។​
​ថ្វី​បើ​ចំនួន​ប្រជាជន​ប្រមាណ​ជាង ១​ម៉ឺន ​៧​ពាន់​នាក់​ត្រូវបាន​គេ​ជម្លៀស​ទៅកាន់​ទីទួល​មាន​សុវត្ថិភាព​ហើយ​ក្តី តែ​គេ​នឹង​នៅ​បន្ត​ធ្វើ​ការជម្លៀស​ប្រជាជន​បន្តបន្ទាប់​ទៅ​ទៀត​ដែល​ចំនួន​ អាច​នឹង​កើនឡើង​ដល់ជាង​១០​ម៉ឺន​នាក់​នា​ពេល​ដ៏​ខ្លី​ខាងមុខ​។
បញ្ហា​ទឹក​ជំនន់​នេះ​ក៏​បាន​បំផ្លាញ់​ដល់​ហេដ្ឋារចនាសម្ព័ន​ជាច្រើ​ន​ ផងដែរ ដូចជា​ផ្លូវថ្នល់ស្ពាន​ប្រព័ន្ធ​អគ្គិសនី​នៅតាម​ទីក្រុង​មួយចំនួន​។ ទាក់ទង​នឹង​បញ្ហា​នេះ​ដែរ លោកនាយក​រដ្ឋមន្ត្រី​រុស្ស៊ី Dmitry Medvedev បានឲ្យ​ដឹង​ដែរថា ផលប៉ះពាល់​ដោយសារ​តែ​ទឹកជំនន់​នេះ គិត​ជា​ទឹកប្រាក់​អស់​ចំនួន​៧៣​លាន​អ៊ឺរ៉ូ​។
សូម​រម្លឹកថា កាលពី​ខែ​កក្ដ​ដា​កន្លងទៅ​ថ្មីៗ​នេះ​បញ្ហា​ទឹក​ជំនន់​ក៏​បាន​បណ្តាលឲ្យ​ មនុស្ស​ចំនួន ១៧២​នាក់​​ បាន​ស្លាប់​ផងដែរ និង​បាន​បំផ្លាញ់​ដល់​ហេដ្ឋារចនាសម្ព័ន​ជាច្រើ​ន​ទៀត​៕(​ដោយៈ​អ៊ុន រស្មី​)
 

Dirge Of Cerberus Full Movie

Final Fantasy VII

Final Fantasy VII