ភ្នំពេញ
៖
រថយន្តសេរីទំនើបម៉ាករ៉ង់រ៉ូវែបើកលឿនដូចហោះជ្រុលទៅបុករថយន្ត
ស្តារិចកូរ៉េ នៅលើផ្លូវខ្វែងចំណុចផ្លូវលេខ៣៦០កែងផ្លូវលេខ១៦៣
ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃទី១
ខណ្ឌចំការមនបណ្ដាលឲ្យរថយន្តស្តារិចបើងក្រឡាប់សង្កត់ម៉ូតូនិងកង់
រងរបួសមនុស្សធ្ងន់ស្រាល៤នាក់។
មន្ត្រី
នគរបាលចរាចរខណ្ឌចំការមនបានឲ្យដឹងថាករណីបុកគ្នានេះបានកើតឡើង
កាលពីវេលាម៉ោង១២រំលងអធ្រាត្រឈានចូលថ្ងៃទី២៥ ខែសីហា
ឆ្នាំ២០១៣នៅចំណុចផ្លូវលេខ៣៦០កែងផ្លូវលេខ១៦៣។
លោកបន្តថាមានមនុស្ស៤នាក់បានរងរបួសធ្ងន់និងស្រាលម៉ូតូចំនួន៤
គ្រឿង និងកង់ចំនួន២ទៀត។
សមត្ថកិច្ច
បន្តថា មុនពេលកើតហេតុ រថយន្តរ៉េងរ៉ូវើរ ពណ៌ស អត់មានស្លាកលេខ
បើកដោយបុរសម្នាក់តាមផ្លូវលេខ១៦៣ក្នុងទិសដៅពីជើងត្បូងក្នុង
ល្បឿនយ៉ាងលឿនដូចហោះ ចំណែករថយន្តស្តារិច ពណ៌កណ្ដុរប្រមេះ
ពាក់ស្លាកលេខភ្នំពេញ 2K-7101 បើក
តាមផ្លូវលេខ៣៦០ក្នុងទិសដៅពីកើតទៅលិចលុះមកដល់ចំណុចកើតហេតុដែល
ជាផ្លូវបែកជាបួន
រថយន្តរ៉េងរ៉ូវើរដែលបើកយ៉ាងលឿមគ្មានប្រណីក៏បានជ្រុលទៅបុក
រថយន្តស្តារិចពេញទំហឹង
បណ្ដាលឲ្យរថយន្តស្តារិចប៉ើងក្រឡាប់ខ្ទាតទៅ
មុខហាងម៉ាស្សារិទ្ធីយ៉ា ម៉ាស្សា និងស្ទីម
សង្កាត់ម៉ូតូចំនួន៤គ្រឿង និងកង់ចំនួន២ទៀតបណ្ដាលឲ្យបុរស២នាក់
ម្នាក់ជាសន្តិសុខ និងម្នាក់ជាអ្នករត់ម៉ូតូឌុបរងរបួសធ្ងន់២នាក់។
ក្រោយកើតហេតុជនរងគ្រោះធ្ងន់ត្រូវបាន
សមត្ថកិច្ចហៅរថយន្តសង្គ្រោះដឹកទៅ ព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត្រ។
រថយន្ត
ម៉ាករ៉ង់រ៉ូវែរងការខូចខាតផ្នែកខាងមុខស្ទើរទាំងស្រុងរីឯអ្នកបើក
រថយន្តរ៉េងរ៉ូវើរឃើញសភាពមិនស្រួលរត់គេចខ្លួនបាត់ស្រមោល។
ចំណែករថយន្តស្តារិចបានក្រឡាប់រងការខូចខាត
រួមទាំងម៉ូតូចំនួន៤គ្រឿង ព្រមទាំងកង់ចំនួន២ទៀតផង។
ប៉ុន្តែជនរងគ្រោះទាំងអស់ នៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ។
ក្រោយពី
កើតហេតុសមត្ថកិច្ចនគរបាលមូលដ្ឋានសហការជាមួយសមត្ថកិច្ចជំនាញ
ចុះវាស់វែងដកហូតម៉ូតូរងគ្រោះនិងរថយន្តបង្កទៅរក្សាទុកនៅ
អធិការដ្ឋាននគរបាលខណ្ឌចំការមន រង់ចាំដោះស្រាយតាមនីតិវិធីច្បាប់៕
ឌួងវិរះជ័យ
