- Sunday, 25 August 2013 20:57
- សុខ ធារ៉ា
កាលពីថ្ងៃសុក្រកន្លងទៅ កូរ៉េខាងជើងនិងកូរ៉េខាងត្បូងបានចូលតុរចរចារ ហើយក៏បានព្រមព្រៀងគ្នា
រៀបចំឲ្យមានការជួបជុំគ្នាឡើងវិញរវាង សាច់ញ្ញាតិកូរ៉េដែលបានបែបបាក់គ្នាជាយូរមកហើយនោះ។
ក្រោយពីបានព្រមព្រៀងគ្នារួចមកខាងមន្ត្រីយោធាជាន់ខ្ពស់របស់ កូរ៉េជើងគឺ លោកChoe Ryong-Hae ក៏បាននិយាយថា សន្តិភាព គឺមានតម្លៃលើសអ្វីទាំងអស់ព្រោះគោលដៅធំបំផុតរបស់ប្រទេសខ្លួន គឺ ការកសាងអំណាចសេដ្ឋកិច្ច និង អភិវឌ្ឍន៏ស្តង់ដានៃជីវភាពរស់របស់ប្រជាជនឲ្យកាន់តែល្អជាងមុន។
លោកបន្តថា ប្រជាជនកូរ៉េមិនត្រូវការនោះឡើយសង្គ្រាម ប៉ុន្តែសង្ឃឹមថានឹងអាចបញ្ចៀសសង្គ្រាមកូរ៉េទាំងពីក៏ដូចជាការរឹត ចំណង់ទាក់ទង និងកសាងសន្តិសភាពរវាងគ្នានិងគ្នា។
សូមបញ្ជាក់ថា នៅរយៈពេលប៉ុន្មានខែចុងក្រោយនេះកូរ៉េខាងជើងហាក់ដូចជាបានបន្ទន់ ឥរិយាបទរបស់ខ្លួនគួរឲ្យកត់សម្គាល់ដែលអាចបន្ថយកំដៅក្នុងឧបទ្វិប កូរ៉េ ក្រោយពីមានបង្កបញ្ហាជាច្រើននាពេលកន្លងមក ដោយសារតែកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។
កាលពីថ្ងៃសៅរកន្លងទៅ កាកបាទក្រហមរបស់កូរ៉េខាងត្បូងបានប្រកាស ពីតារាងឈ្មោះអ្នកដែលមានឪកាសទៅចូលរូមពិធីជួបជុំសាច់ញ្ញាតិ កូរ៉េប្រមាណ ៥០០នាក់ដែលត្រូវប្រារពឡើងនៅចុងខែកញ្ញាខាងមុខ។
សួមរម្លឹកឡើងវិញថា ការព្រមព្រៀងគ្នាឲ្យមានការជួបជុំសាច់ញ្ញាតិកូរ៉េ គឺធ្វើឡើងក្រោយលោកស្រី Park Geun-Hye ប្រធានាធិបតីរបស់កូរ៉េខាងត្បូងបានអំពាវនាវឲ្យមានការរៀបចំពិធីនេះ ឡើងវិញ ព្រោះវាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ប្រជាជនកូរ៉េ។
ការរៀបចំឲ្យជួបជុំគ្នាគឺធ្វើឡើងដំបូងកាលពីឆ្នាំ២០០០ តែកាលនៅឆ្នាំ២០១០ កូរ៉េទាំងពីក៏បានផ្អាកទៅវិញដោយសារតែភាពតានតឹងជាមួយគ្នា។
នៅឯប្រទេសកូរ៉េខាងត្បូង យ៉ាងហោចណាស់មានមនុស្សប្រមាណ៧ម៉ឺន២ពាន់នាក់ ដែលពាក់កណ្តាលនៃចំនួននេះមានអាយុលើសពី៨០ឆ្នាំទៅហើយ តែងតែទន្ទឹងរងចាំឪកាសដើម្បីជួបជុំសាចញ្ញាតិរបស់ខ្លួននៅក្នុង ប្រទេសកូរ៉េខាងជើង៕(ដោយៈអ៊ុន រស្មី)
