ម៉ោងនៅក្នុងប្រទេសកម្ពុជា

ទំនាកទំនងផ្សាយពាណិជ្ជកម្ម

Welcome to V-LOVEKHMER លោកអ្នក អាចទំនាកទំនងផ្សាយពាណិជ្ជកម្មមកលេខទូរស័ព្ទ 092 466 796 និងអាចទំនាកទំន​ងមកកាន់អាស័យដ្ឋាន E-mail:smeyrek@gmail.com

Monday, August 26, 2013

ប្រធាន​យូអិន នឹង​ទស្សន​កិច្ច​នៅ​កូរ៉េ​ខាង​ជើង ក្នុង​ពេល​ភាព​តានតឹង​ថយចុះ

សេអ៊ូល៖ អគ្គលេខាធិការអង្គការប្រជាជាតិ លោក បាន គីមូន នៅថ្ងៃចន្ទនេះ បាននិយាយថា លោកនឹងធ្វើទស្សនកិច្ច នៅសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតកូរ៉េ ក្នុងពេលដែលភាពតានតឹង នៅឧបទ្វីបកូរ៉េបានថយចុះនោះ។

ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃចន្ទ ទី២៦ ខែសីហា ឆ្នាំ២០១៣ ដោយផ្អែកតាមការលើកឡើងរបស់ លោក បាន គីមូន ក្នុងសន្និសីទសារព័ត៌មាន ទីស្នាក់ការក្រសួងការបរទេសថា «ខ្ញុំនឹងធ្វើទស្សនកិច្ចទៅកាន់ ប្រទេសកូរ៉េខាងជើង
ក្នុងពេលវេលាសមរម្យមួយ ក្រោយពេលដែលបានប្រឹក្សា ជាមួយអាជ្ញាធរកូរ៉េខាងជើង និងរដ្ឋាភិបាលកូរ៉េខាងត្បូង»។ សូមបញ្ជាក់ថា លោក បាន គីមូន បានទៅដល់ប្រទេសកូរ៉េខាងត្បូង ជាប្រទេសកំណើតរបស់លោក កាលពីថ្ងៃព្រហស្បតិ៍ សប្តាហ៍មុន សម្រាប់ទស្សនកិច្ចរយៈពេល ៦ថ្ងៃរបស់លោក។
លោក គីមូន បាននិយាយថា ទំនាក់ទំនងនៅឧបទ្វីបកូរ៉េ ស្ថិតក្នុងដំណើរការរីកចម្រើនទៅមុខ ដែលនេះបានបង្ហាញពី ការព្រមព្រៀងគ្នារវាង រដ្ឋាភិបាលទីក្រុង សេអ៊ូល និងរដ្ឋាភិបាលទីក្រុង ព្យុងយ៉ាង ដើម្បីឈានទៅបើកឡើងវិញ តំបន់ឧស្សាហកម្មរួមគ្នា ស្ថិតនៅក្នុងក្រុង គែសង ព្រំដែនជាមួយកូរ៉េខាងជើង និងការជួបជុំគ្រួសារឡើងវិញ បន្ទាប់ពីពួកគេបានបែកបាក់គ្នា កាលពីសម័យសង្គ្រាមកូរ៉េឆ្នាំ ១៩៥០-១៩៥៣។
ប្រធានយូអិនរូបនេះ បានសង្កត់ធ្ងន់ថា លោកនឹងធ្វើអ្វីមួយដែលអាចធ្វើបាន សម្រាប់ដឹកនាំការអភិវឌ្ឍន៍ នៃទំនាក់ទំនងក្នុងឧបទ្វីបកូរ៉េ ដែលបង្ហាញថា ការព្រួយបារម្ភរបស់ភាគីទំាងអស់ គួរតែត្រូវស្វែងរកវិធីដោះស្រាយជាដំបូងសិន គឺតាមរយៈកិច្ចចរចា៕

 

Dirge Of Cerberus Full Movie

Final Fantasy VII

Final Fantasy VII