ម៉ោងនៅក្នុងប្រទេសកម្ពុជា

ទំនាកទំនងផ្សាយពាណិជ្ជកម្ម

Welcome to V-LOVEKHMER លោកអ្នក អាចទំនាកទំនងផ្សាយពាណិជ្ជកម្មមកលេខទូរស័ព្ទ 092 466 796 និងអាចទំនាកទំន​ងមកកាន់អាស័យដ្ឋាន E-mail:smeyrek@gmail.com

Sunday, August 25, 2013

អំពើហិង្សា​​សហគមន៍​​ផ្ទុះឡើង​​សារ​ជា​ថ្មី​នៅ​ភូមា​

ភូមា - 
អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ អាទិត្យ 25 សីហា 2013 - ព័ត៌មានទើប​កែប្រើ​លើកចុងក្រោយ​ ថ្ងៃ អាទិត្យ 25 សីហា 2013
ក្មេងប្រុស​តូច​ម្នាក់​នេះ កំពុង​រើស​កំទេចកំទី​របស់​របរ​ដែល​សល់​ពី​ភ្លើង​ឆេះ។ អគ្គិភ័យ​ដែល​បង្ក​ដោយ​ពុទ្ធសាសនិក​ជន​ភូមា នៅ​តំបន់​សាហ្កាំង​ ភាគ​ពាយព្យ​។
ក្មេងប្រុស ​តូច​ម្នាក់​នេះ កំពុង​រើស​កំទេចកំទី​របស់​របរ​ដែល​សល់​ពី​ភ្លើង​ឆេះ។ អគ្គិភ័យ​ដែល​បង្ក​ដោយ​ពុទ្ធសាសនិក​ជន​ភូមា នៅ​តំបន់​សាហ្កាំង​ ភាគ​ពាយព្យ​។
REUTERS/Soe Zeya Tun
កុប្បករ​ពុទ្ធសាសនិក​ភូមា បាន​ដុត​បំផ្លាញ​ផ្ទះ​ប្រមាណ​៣៨ខ្នង កន្លែងលក់ដូរ​៩​កន្លែង និង​រោងចក្រ​អង្ករ​​មួយ​កន្លែង កាលពី​ល្ងាច​ថ្ងៃ​សៅរ៍​កន្លងទៅ។ ព្រឹត្តិការ​នេះ​បាន​កើតឡើង​ បន្ទាប់​ពី​ប៉ូលិស​បាន​ចាប់​ខ្លួន​បុរស​កាន់សាសនាអ៊ីស្លាម​មួយរូប​ ជាប់សង្ស័យ​ពី​បទ​បានព្យាយាម​រំលោភ​ស្ត្រី​
កាន់​ពុទ្ធសាសនា​ម្នាក់ នៅ​ភូមិ​កាន់បាលូ តំបន់​សាហ្កាំង​ ស្ថិត​នៅ​ភាគ​ពាយព្យ​ភូមា។
យោងតាម​ប៉ូលិស បន្ទាប់​ពី​មាន​ការ​ចាប់​ខ្លួន​នោះ​មក ពុទ្ធសាសនិក​ប្រមាណ​ជា​១៥០​នាក់​បាន​នាំគ្នា​មក​ប្រមូលផ្តុំ​ នៅ​មុខ​ស្នងការ​ប៉ូលិស​ បង្ខំ​អោយ​ប៉ូលិស​ប្រគល់​ខ្លួន​បុរស​រូបនេះ​អោយពួកគេ។ ដោយ​ឃើញ​ថា ប៉ូលិស​គ្មាន​ប្រតិកម្ម​អ្វីតបត​ទៅនឹង​ការ​ទាមទារ​នេះ ពួកគេ​ក៏​បាន​នាំគ្នា​ដុត​បំផ្លាញទីកន្លែង​លក់ដូរ និង​ផ្ទះ​សម្បែង​ទាំងនោះទៅ។ ប៉ូលិស​គិតថា ទីកន្លែង​ទាំងនោះ​គឺ​ជា​កម្មសិទ្ធិ​របស់​អ្នកកាន់សាសនា​​អ៊ីស្លាម។ ជាសំណាង​ល្អ ការ​បះបោរ​របស់​អ្នកកាន់ពុទ្ធ​សាសនា​ទាំងអស់​នេះ មិន​បាន​បង្កអោយ​មាន​មនុស្ស​របួស​ឡើយ។

នៅ​ក្នុង​ប្រទេស​ភូមា​ ដែល​ប្រជាជន​ភាគច្រើន​​គោរព​ប្រណិបត្តិ​​សាសនា​ព្រះពុទ្ធ​នោះ អំពើហិង្សា​រវាង​សហគមន៍​អ្នកកាន់​ពុទ្ធសាសនា និង​អ្នកកាន់​សាសនា​អ៊ីស្លាម​ តែងតែ​កើត​មាន​ ពិសេស​គឺ​ហិង្សា​ដែល​ពុទ្ធសាសនិក​ភូមា​ ធ្វើឡើង​ប្រឆាំង​អ្នកកាន់សាសនា​ អ៊ីស្លាម​តែម្តង។ កាលពី​ឆ្នាំ​២០១២ អំពើ​​ហិង្សា​​ជាច្រើន​រវាង​ពុទ្ធសាសនិកជន​ និង​អ្នកកាន់សាសនា​អ៊ីស្លាម​រ៉ូហ៊ីងយ៉ាស ក្នុង​រដ្ឋរ៉ាក់ឃីន បាន​បង្ក​អោយ​មាន​​មនុស្ស​ស្លាប់​ជាង​២០០នាក់ និង​​១៤ម៉ឺន​នាក់​​​ទៀត​ភៀសខ្លួន។ ក្នុង​ខែ​មិនា​កន្លងទៅ នៅ​ក្រុង​Mektila ស្ថិត​នៅ​ភាគកណ្តាល​ប្រទេស អំពើហិង្សា​ជាច្រើន​​ប្រឆាំងនឹង​​​អ្នកកាន់​សាសនា​អ៊ីស្លាម បាន​សម្លាប់​មនុស្ស​ជាង​១០នាក់។

កាលពី​​ពេល​ថ្មីៗ​នេះ លោក Tomas Ojea Quintana ​ជា​បេសកជនមួយរូប​​ដែល​អង្គការ​សហប្រជាជាតិ​បញ្ជូន​ទៅ​ភូមានោះ​ បាន​ចោទ​រដ្ឋាភិបាល​ភូមា​ថា​ មិន​បាន​បំពេញ​កាតព្វកិច្ច​​​​ ការពារសុវត្ថិភាព​​រូប​លោក​ ព្រោះ​ថា​កាលពី​ថ្ងៃ​១៩សីហា​កន្លង​ទៅ នៅ​ក្រុង​Mektila នេះដែរ​ ក្បួន​ដំណើរ​របស់​​លោក ​បាន​រង​នូវ​ការ​វាយប្រហារ​ពី​ហ្វូង​មនុស្ស​២០០នាក់។

អង្គការ​សិទ្ធិ​មនុស្ស​នានា​បាន​ចោទ​រដ្ឋាភិបាល​ភូមា​ ថា​គ្មាន​សមត្ថភាព​ និង​គ្មាន​បំណង​ទប់ស្កាត់​អំពើ​ហិង្សាសោះឡើយ។ អាជ្ញាធរ​ភូមា​បាន​បដិសេធ​ការចោទប្រកាន់​នេះ​ទាំងស្រុង៕

tags: ភូមា - សាសនា
 

ដោយ ព្រំ សឿន សូលីណា

 

Dirge Of Cerberus Full Movie

Final Fantasy VII

Final Fantasy VII