ស៊ីរី-អ.ស.ប -
អត្ថបទចុះផ្សាយនៅថ្ងៃ អាទិត្យ 25 សីហា 2013 -
ព័ត៌មានទើបកែប្រើលើកចុងក្រោយ ថ្ងៃ អាទិត្យ 25 សីហា 2013

មន្រ្តីទទួលបន្ទុកផ្នែកសព្វាវុធរបស់អ.ស.ប នៅក្នុងទីក្រុងដាម៉ាស់ ប្រទេសស៊ីរី
ក្រសួងការបរទេសស៊ីរី បានប្រកាសតាមរយៈសេចក្តីថ្លែងការណ៍
កាលពីល្ងាចថ្ងៃអាទិត្យថា ក្រុមអធិការកិច្ចសព្វាវុធរបស់អ.ស.ប
ដែលកំពុងស្ថិតក្នុងប្រទេសស៊ីរី តាំងពីសប្តាហ៍មុននោះ
នឹងត្រូវអនុញ្ញាតឲ្យចូលទៅធ្វើការស៊ើបអង្កេត នៅសង្កាត់មួយ
នៃរដ្ឋធានីដាម៉ាស់ ទីដែលគេមានការសង្ស័យថា
កងកម្លាំងរដ្ឋាភិបាលស៊ីរីបានប្រើអាវុធគីមី
ធ្វើការវាយប្រហារទៅលើទីតាំងរបស់ក្រុមឧទ្ទាម។ ក៏ប៉ុន្តែ
រដ្ឋាភិបាលស៊ីរី និងមន្រ្តីអ.ស.ប នៅមិនទាន់បានឯកភាពគ្នានៅឡើយទេ
ពីកាលបរិច្ឆេទពិតប្រាកដ ដើម្បីចាប់ផ្តើមការស៊ើបអង្កេតនេះ។
ការព្រមព្រៀងបើកផ្លូវឲ្យមន្រ្តីអ.ស.បធ្វើការស៊ើបអង្កេតនេះ ត្រូវបានធ្វើឡើង នៅក្នុងពេល ដែលស៊ីរីកំពុងទទួលនូវសម្ពាធយ៉ាងខ្លាំង ពីសហគមន៍អន្តរជាតិ ជាពិសេស ពីសំណាក់អាមេរិក និងសម្ព័ន្ធមិត្ត ដែលកំពុងរៀបចំធ្វើអន្តរាគមន៍យោធា នៅស៊ីរី ដើម្បីឆ្លើយតបនឹងការវាយប្រហារដោយអាវុធគីមីនេះ។
អង្គការគ្រូពេទ្យគ្មានព្រំដែនបានឲ្យដឹងថា មានមនុស្សយ៉ាងតិច ៣៥៥នាក់ បានស្លាប់ កាលពីថ្ងៃពុធ ដោយមានរោគសញ្ញាបង្ហាញ ពីការទទួលរងនូវអាវុធគីមី។ មន្រ្តីអាមេរិកបានប្រាប់អ្នកសារព័ត៌មាន កាលពីថ្ងៃអាទិត្យថា គេហាក់ដូចជាមិនមានមន្ទិលសង្ស័យអ្វីទៀតទេថា ការវាយប្រហារដោយប្រើអាវុធគីមី កាលពីថ្ងៃពុធ គឺជាស្នាដៃរបស់រដ្ឋាភិបាលស៊ីរី។ ប្រធានាធិបតីបារាំង លោកហ្វ្រង់ស័រ ហូឡង់ ក៏បានអះអាងស្រដៀងគ្នានេះដែរ នៅក្នុងសេចក្តីថ្លែងការណ៍ ចេញផ្សាយ កាលពីថ្ងៃអាទិត្យ។
រដ្ឋមន្រ្តីក្រសួងការពារជាតិអាមេរិកបានប្រាប់អ្នកសារព័ត៌មាន កាលពីថ្ងៃអាទិត្យថា កងទ័ពអាមេរិកបានត្រៀមខ្លួនរួចរាល់អស់ហើយ ក្នុងការបើកប្រតិបត្តិការយោធានៅស៊ីរី ដោយនៅរង់ចាំតែសេចក្តីសម្រេចរបស់លោកអូបាម៉ាតែប៉ុណ្ណោះ។
ម្សិលមិញនេះ ប្រមុខដឹកនាំកងទ័ពអ៊ីរ៉ង់ ដែលជាសម្ព័ន្ធមិត្តរបស់លោកបាស្ហា អាល់អាសាដ បានថ្លែងព្រមានថា ប្រសិនបើអាមេរិកហ៊ានវាយប្រហារលើស៊ីរី រដ្ឋាភិបាលអាមេរិកប្រាកដជាត្រូវប្រឈមមុខនឹងផលវិបាកធ្ងន់ធ្ងរ។ រដ្ឋាភិបាលក្រុងដាម៉ាស់វិញក៏បានព្រមានផងដែរថា អន្តរាគមន៍យោធាអាមេរិកនៅស៊ីរីប្រាកដជានឹងបង្កចលាចលដល់តំបន់ ដើមបូព៌ាទាំងមូល៕