រូបថត​ភព​ផែនដី​​ដែល​ត្រូវ​បាន​យានអវកាស Lunar របស់​អង្គការ​​អវកាសណាសា (​NASA) ថត​បាន​ដំបូង​គេ​បង្អស់​ ត្រូវ​បាន​បញ្ចេញ​ជា​លើក​ដំបូង​ហើយ​​នៅ​ពេល​​ថ្មី​ៗកន្លង​ទៅ​នេះ។ អង្គការ​អវកាស​ខាងលើ​​ប្រកាស​ថា រូបថត​​ខាងក្រោម​នេះ​ត្រូវ​បាន​ថត​​​កាល​ពី​ថ្ងៃ​ទី​២៣ ​ខែ​សីហា​ ឆ្នាំ​១៩៦៦ គឺ​នៅ​មុន​ពេល​ដែល​យានអវកាស​អាប៉ូឡូ​ទី​១១​ ​ធ្វើ​ដំណើរ​ទៅ​ដល់​​​ភព​ព្រះចន្ទ​​​​​ជា​លើក​ដំបូង​កាល​ពី​ឆ្នាំ​១៩៦៩។ រូប​ថត​នេះ​ ​ត្រូវ​​បាន​លាក់​ទុក​អស់​​រយៈ​ពេល​ ៤៧​ឆ្នាំ​​មក​ហើយ​ មិន​ដែល​បាន​បង្ហាញ​​ឱ្យ​​​សាធារណជន​ឃើញ​នោះ​ទេ។
​កាល​នោះ​​​​យានអវកាស ​Lunar របស់​អាមេរិក​​បាន​បញ្ជូន​រូបភាព​នេះ​ត្រលប់​មក​ស្ថានីយ​​ស្រាវជ្រាវ​លំហ​អវកាស​ដែល​
មាន​ទីតាំង​​ស្ថិត​នៅ​ទីក្រុង Robledo De Chavela ​​ដ៏​តូច​មួយ​ក្បែរ​ទីក្រុង Madrid ​ប្រទេស​អេស្ប៉ាញ​ នៅ​ពេល​ដែល​វា​កំពុង​ស្ថិត​នៅ​គន្លង​គោចរ​ទី១៦​។ យាន​នេះ​បាន​ធ្វើ​ដំណើរ​ទៅ​ជិត​កៀក​នឹង​ភព​ព្រះចន្ទ ដើម្បី​ស្រាវជ្រាវ​ព័ត៌មាន​លម្អិត​ពី​ភព​មួយ​នេះ មុន​នឹង​អង្គការ​ណាសា ​បាន​សម្រេច​បញ្ជូន​​អវកាសយានិក ​៣​រូប​​ទៅ​កាន់​ទី​នោះ​ក្នុង​ឆ្នាំ​១៩៦៩ ដែល​មាន​លោក​ Neil A. Armstrong ជា​ប្រធាន។
គេ​មិន​អាច​ទម្លាយ​អាថ៌កំបាំង​ពី​ការ​លក់​ទុក​រូបថត​​អស់​រយៈ​ពេល​ ៤​ទសវត្ស​កន្លង​មក​នេះ​បាន​ទេ ហើយ​នៅ​ពេល​នេះ​ ​NASA កំពុង​​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប​ដើម្បី​កែច្នៃ​រូបភាព​ស​ខ្មៅ​នេះ​ឲ្យ​ដូច​រូបភាព​ដើម​ពិត​​របស់​ផែនដី​ក្នុង​​អំឡុង​ពេល​នោះ៕
ប្រែសម្រួល៖ Narin
ប្រភព​៖ businessinsider