ម៉ោងនៅក្នុងប្រទេសកម្ពុជា

ទំនាកទំនងផ្សាយពាណិជ្ជកម្ម

Welcome to V-LOVEKHMER លោកអ្នក អាចទំនាកទំនងផ្សាយពាណិជ្ជកម្មមកលេខទូរស័ព្ទ 092 466 796 និងអាចទំនាកទំន​ងមកកាន់អាស័យដ្ឋាន E-mail:smeyrek@gmail.com

Thursday, August 8, 2013

ក្រុមការងារ​ស្ត្រី​ដើម្បី​ទាំងអស់គ្នា ចង់បាន​តំណាងរាស្ត្រ​ស្ត្រី​យ៉ាងតិច៣០ភាគរយ


(អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ  09-08-2013, 10:00 am) |  ដោយ អ៊ឹង ចំរើន

ក្រុមការងារ ​ស្ត្រី​ដើម្បី​ទាំងអស់គ្នា​ដែល​ប្រមូលផ្តុំ​ដោយ​ក្រុមនិស្សិត សហគមន៍ និង​អង្គការក្រៅរដ្ឋាភិបាល​ចំនួន២៥ បាន​សម្តែង​នូវ​ការខកចិត្ត​ចំពោះ​ការថយចុះ​នៃ​ចំនួន​ស្ត្រី​ជាប់ឆ្នោត​ជា​ តំណាងរាស្ត្រ ពោលគឺ​មិនបាន​ដល់៣០ភាគរយ​នៃ​គោលដៅ​របស់​ពួកគេ​បាន​រំពឹង​នោះឡើយ។

យោងតាម​លទ្ធផល​ក្រៅផ្លូវការ​ដែល​ផ្សាយ​ដោយ​អង្គការ​ខុមហ្វ្រែល​កាលពី​ ថ្ងៃទី២៩ ខែកក្កដា ក្រុមការងារ​ស្ត្រី​ដើម្បី​ទាំងអស់គ្នា បាន​រកឃើញថា ស្ត្រី​ជាប់ឆ្នោត​ជា​សមាជិកសភា​អណ​ត្តិ​ទី៥នេះ មាន១៦រូប​ប៉ុណ្ណោះ ពោលគឺ​ស្មើនឹង១៣ភាគរយ ដោយ៩រូប​មកពី​គណបក្ស​ប្រជាជន​កម្ពុជា និង៧រូប​មកពី​គណបក្ស​សង្គ្រោះ​ជាតិ។

ប្រសិនបើ​លទ្ធផល​ផ្លូវការ​មិនសូវ​មានការ​ខុស​ឆ្ងាយ​ប៉ុន្មាន​ពី​របាយការណ៍​ របស់​ខុមហ្វ្រែល​ទេនោះ តួលេខ​នេះ​បង្ហាញថា ចំនួន​ស្ត្រី​ជាប់ឆ្នោត​មានការ​ថយចុះ១,៦ភាគរយ ពោលគឺ​ពី ១៤,៦៣ភាគរយ​នៅ​នីតិកាល​ទី៤ (ជាប់ឆ្នោត​ភ្លាម) មក១៣ភាគរយ​និ​តី​កាល​ទី៥ ។ នៅ​ចុង​អណ​ត្តិ​ទី៤ ចំនួន​ស្ត្រី​ជា​សមាជិកសភា​បាន​ឡើង២១,១៣ភាគរយ។

ក្រុម​បណ្តាញ​ស្ត្រី​បាន​លើកឡើងថា ចំនួន​ស្ត្រី​ដែល​ជាប់ឆ្នោត​តែ១៣ភាគរយ​បែបនេះ បង្ហាញ​ឲ្យ​ឃើញថា កម្ពុជា​មិនអាច​សម្រេច​តាម​គោលដៅ​អភិវឌ្ឍ​សហស្ស​វត្សរ៍​នៅ​ចំណុច​ដៅ​ទី ៣.៨ នៃ​គោលដៅ​ទី​បី​ដែល​បាន​កំណត់ថា បង្កើន​ឲ្យ​មាន​តំណាង​ស្ត្រី៣០ភាគរយ​ក្នុង​ស្ថាប័ន​រដ្ឋសភា​ត្រឹម​ឆ្នាំ២០១៥ ។

ដើម្បី​ឈានទៅ​សម្រេច​គោលដៅ​អភិវឌ្ឍ​សហស្ស​វត្សរ៍​កម្ពុជា​នោះ ក្រុមការងារ​ស្ត្រី​ដើម្បី​ទាំងអស់គ្នា បានផ្តល់​យោបល់​ដល់រ​ដ្ឋា​ភិ​បាល និង​គណបក្ស​ជាប់ឆ្នោត​លើ​ការដាក់បញ្ចូល​បេក្ខជន​ស្ត្រី​ដែលមាន​លេខ​រៀង​ ខាងក្រោម ឬ​បម្រុង​ឲ្យ​បាន​ជាប់​តំណាងរាស្ត្រ​ពេញសិទ្ធិ នៅពេលដែល​អ្នកមាន​លេខ​រៀង​ជួរមុខ​ទៅកាន់​តំណែង​ក្នុង​រដ្ឋាភិបាល ឬ​លាលែង​ពី​តំណែង។

បន្ថែម​ពីលើ​នោះ រដ្ឋាភិបាល​អណ​ត្តិ​ថ្មី ក៏​ត្រូវបាន​ផ្តល់យោបល់​ផងដែរ​ចំពោះ​ការបង្កើន​ចំនួន​ស្ត្រី​ជា​ ថ្នាក់ដឹកនាំ និង​តួនាទី​ធ្វើ​សេចក្តីសម្រេច​នៅក្នុង​ក្រសួង ស្ថាប័ននីមួយៗដោយ​គិត​ចាប់តាំងពី​តួនាទី​អនុរដ្ឋលេខាធិការ រហូតដល់​ឧបនាយករដ្ឋមន្ត្រី​ឲ្យ​បាន​យ៉ាង៣០ភាគរយ​ដើម្បី​ឆ្លើយតប​ទៅតាម​ កំណែទម្រង់រដ្ឋបាល​រដ្ឋ​លេខាធិការដ្ឋាន​មុខងារសាធារណៈ និង​គោលដៅ​អភិវឌ្ឍន៍​សហស្ស​វត្សរ៍​កម្ពុជា៕
 

Dirge Of Cerberus Full Movie

Final Fantasy VII

Final Fantasy VII