ស្ទឹងត្រែង
៖
បុរសចំណាស់ម្នាក់ត្រូវបានសមត្ថកិច្ចបញ្ជូនមកស្នងការដ្ឋាននគរបាល
ខេត្ត
កាលពីវេលាម៉ោង១០និង៤០នាទីព្រឹកថ្ងៃទី១៥ខែសីហាឆ្នាំ២០១៣
ពីបទរំលោភសេពសន្ថវៈលើក្មេងស្រីវ័យ១៥ឆ្នាំ
ដែលជាក្មួយសាច់ថ្លៃរបស់ជនសង្ស័យរហូតមានផ្ទៃពោះឆ្លងទន្លេទើបបែក
ការណ៍។
ហេតុការណ៍ឃាត់ខ្លួន
បុរសល្មោភកាមរូបនេះបានកើតឡើងកាលពីថ្ងៃទី១៤ខែសីហា ឆ្នាំ២០១៣
នៅក្នុងឃុំកោះព្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង
ក្រោយពីក្មេងស្រីឈឺពោះសំរាលកូនស្រីម្នាក់
តែកូនស្រីនោះបានស្លាប់ទៅវិញក្រោយពេលសំរាលរួច។
ប្រភពព័ត៌មានពី
ក្មេងស្រីរងគ្រោះបានឲ្យដឹងថា
សូម្បីតែពួកគាត់ដែលជាឪពុកម្តាយក៏មិនដឹងថាកូនស្រីរបស់ខ្លួនមាន
ផ្ទៃពោះដែរ ប៉ុន្តែជាញឹកញយគឺឃើញកូនស្រីរបស់គាត់យកដៃឈ្លីចង្កេះ
ពេលដែលសួរទៅនាងឆ្លើយថាឈឺចង្កេះ។ ប្រពភបានបន្តទៀតថា
លុះនៅវេលាម៉ោ៨និង៣០នាទីយប់ថ្ងៃទី១៣ខែសីហា ឆ្នាំ២០១៣
នាងមានអាការៈឈឺពោះក៏ដឹកបញ្ជូនមកមណ្ឌលសុខភាព
ពេលនោះស្រាប់តែឆ្លងទន្លេបានកូនស្រីម្នាក់
តែជាអកុសលកូនស្រីដែលទើបនឹងកើតនោះបានស្លាប់ទៅវិញធ្វើឲ្យពួកគាត់
មានការភ្ញាក់ផ្អើលជាខ្លាំង ពេលសួរនាំកូនស្រីទៅទើបដឹងថា
ឪពុកធំជាអ្នកចាប់រំលោភនាង
ហើយគំរាមសម្លាប់នាងចោលបើហ៊ាននិយាយប្រាប់អ្នកផ្សេងនោះ។
សមត្ថកិច្ចបានឲ្យ
ដឹងថា ក្មេងស្រីរងគ្រោះទើបមានអាយុ១៥ឆ្នាំ
ជនសង្ស័យជាឪពុកធំនោះមានឈ្មោះ យឹង គ្រី អាយុ៥៧ឆ្នាំ
ប៉ុន្តែជនសង្ស័យរូបមិនព្រមសារភាពឡើយ
តែដោយមានការចង្អុលបង្ហាញពីក្មេងស្រីរងគ្រោះ
និងពាក្យបណ្តឹងរបស់ឪពុកម្តាយរបស់ក្មេងស្រីរងគ្រោះផងនោះ
សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យបញ្ជូនទៅកាន់ស្នងការដ្ឋាន
នគរបាលខេត្តដើម្បីចាត់ការបន្ត។
ប្រភពព័ត៌មានពី
ស្នងការដ្ឋាននគរបាលខេត្តបានឱ្យដឹងថា
យោងតាមចម្លើយរបស់ក្មេងស្រីរងគ្រោះ និងក្រុមគ្រួសារ
គឺមិនមានភស្តុតាងជាក់លាក់ណាមួយ
រីឯឪពុកធំរូបនោះក៏នៅតែបដិសេធថាខ្លួនមិនបានប្រព្រឹត្តអំពើដូច
ការចោទប្រកាន់នោះទេ៕
សារិកា


