ម៉ោងនៅក្នុងប្រទេសកម្ពុជា

ទំនាកទំនងផ្សាយពាណិជ្ជកម្ម

Welcome to V-LOVEKHMER លោកអ្នក អាចទំនាកទំនងផ្សាយពាណិជ្ជកម្មមកលេខទូរស័ព្ទ 092 466 796 និងអាចទំនាកទំន​ងមកកាន់អាស័យដ្ឋាន E-mail:smeyrek@gmail.com

Thursday, August 15, 2013

iPad និង iPad Mini ស៊េរីថ្មី នឹងលេចរូបរាងក្នុងពេលឆាប់ៗនេះ!

ថ្មីៗនេះសារព័ត៌មានសហរដ្ឋអាមេរិក បានបង្ហើបឲ្យដឹងថា ក្រុមហ៊ុន Apple នឹងដាក់បង្ហាញ ជាសាធារណៈនូវ iPad 5 ស្តើងជាងមុន និង iPad mini 2 ជាមួយបច្ចេកវិទ្យា អេក្រង់ថ្មីចុងក្រោយបង្អស់របស់ខ្លួនក្នុងពេលឆាប់ៗនេះ ពោលគឺ ប្រហែលនៅចុង បីខែឆ្នាំនេះ។
គួរបញ្ជាក់ផងដែរថា iPad 5 នឹងត្រូវបំពាក់ជាមួយនឹងបច្ចេកវិទ្យា អេក្រង់ ទំហំ ៩.៧ អ៊ិន ស្តើងជាងមុន ផ្ទៃកែម បង្រួម តូចជាងមុន ប្រព័ន្ធកាមេរ៉ា ៨ មេហ្កាភិចសែល ហើយអ្វីដែលអស្ចារ្យជាងនេះគឺ សមត្ថភាពផ្ទុក (Storage) អាចនឹងកើនឡើងដល់ 128 GB។ រីឯ iPad mini 2 នឹងត្រូវបំពាក់ជាមួយនឹងបច្ចេកវិទ្យា អេក្រង់ លក្ខណៈជាប្រព័ន្ធរេទីន ប្រព័ន្ធកាមេរ៉ា ៨ មេហ្កាភិចសែល និងការតម្លើង សមត្ថភាពប្រើប្រាស់ថ្មឲ្យកាន់តែយូរ ប៉ុន្តែ iPad mini 2 នេះ ប្រហែលជាមានទម្ងន់ធ្ងន់ជាង iPad mini៕
រូបតំណាង iPad mini 2 និង iPad 5
 

Dirge Of Cerberus Full Movie

Final Fantasy VII

Final Fantasy VII