ភ្នំពេញ៖
យុវជនម្នាក់របួសធ្ងន់និង២នាក់ទៀតរបួសស្រាល
ខណៈដែលពួកគេជិះម៉ូតូមួយគ្រឿងទៅបុកគូទរថយន្តគេពីក្រោយ
ហើយឲ្យគេសងថ្ងៃខូចខាតថែមទៀត។
ហេតុការណ៍
គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ
បានកើតឡើងកាលពីវេលាម៉ោង២១និង៣០នាទី ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៣
តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ
រាជធានីភ្នំពេញ។
ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ ថន ពិសី អាយុ១៧ឆ្នាំ ស្នាក់នៅភូមិ២២ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក ជាសន្តិសុខ ។
តាមសាក្សី
នៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុបានប្រាប់ថា
មុនពេលកើតហេតុ គេសង្កេតឃើញយុវជន៣នាក់ ជិះម៉ូតូវីវ៉ាមួយគ្រឿង
ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1S-6679 ធ្វើដំណើរ
តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីកើតទៅលិច យ៉ាងលឿន
ស្រាប់តែមកដល់ចំណុចកើតហេតុ បានរេចង្កូតបុកគូទរថយន្តកាមរីបាឡែន
ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2K-8791 ដែលជិះស្របគ្នា បណ្ដាលឲ្យរបួសខ្លួនឯង ត្រូវរថយន្តសាមុយដឹកទៅសង្គ្រោះភ្លាម។
សាក្សីដដែល
បានបន្តទៀតថា ក្រោយពេលកើតហេតុ
ភាគីទាំងសងខាងបានធ្វើការសម្របសម្រួលគ្នា
ដោយភាគីខាងម្ចាស់ម៉ូតូសុំថ្លៃព្យាបាលជំងឺ
ដោយម្ចាស់រថយន្តអាណិតពេកទើបព្រមចេញថ្លៃព្យាបាលតែម្តងទៅ
ដើម្បីបញ្ចប់រឿងនិងមិនរំខានដល់សមត្ថកិច្ច៕
សុខា




