ម៉ិចស៊ិចកូ ៖ យ៉ាងហោចណាស់មនុស្សចំនួន ៥
នាក់បានស្លាប់ និង ១៦ នាក់ផ្សេងទៀតបានរងរបួសធ្ងន់ និងស្រាល
ខណៈដែល រថភ្លើងដឹកអ្នកអន្តោប្រវេសន៍ ជនជាតិហុងដូរ៉ាស់ ប្រមាណ
ជិត ២៥០ នាក់ បានក្រឡាប់ធ្លាក់ពីលើផ្លូវដែក ក្នុងដំណើរពី ព្រំដែន
Guatemala ដើម្បីចូលទៅរស់នៅលើទឹកដីសហរដ្ឋអាមេរិក។ គ្រោះថា្នក់នេះ
បានកើតឡើងកាលពីថ្ងៃអាទិត្យ វេលាម៉ោង ៣អាធ្រាតយប់
ក្នុងចំណុចតំបន់ព្រៃភ្នំ Marshy ប្រទេសម៉ិចស៊ិចកូ។
នេះបើយោងតាមសារព័ត៌មាន ដេលីម៉ែល របស់ប្រទេសអង់គ្លេស ។
តាមប្រភពដដែលបានឲ្យដឹងទៀតថា រថភ្លើងនេះ បានផ្ទុកមនុស្សហួសកំណត់
ដោយគេសង្កេតឃើញ
មាន អ្នកដំណើរជាច្រើន
អង្គុយនៅលើដំបូលរថភ្លើងទៀតផង។ ដោយសារតែការផ្ទុកលើសទម្ងន់
និងរថភ្លើងមានសភាពចាស់ បានធ្វើឲ្យរថភ្លើងនេះ បាត់បង់លំនឹង
ហើយក៏ក្រឡាប់ធ្លាក់ពីលើផ្លូវដែក បណ្តាលឲ្យ
ស្លាប់និងរបួសជាច្រើននាក់។
គួរបញ្ជាក់ផងដែរថា ក្នុងមួយឆ្នាំៗ
អត្រាអ្នកធ្វើចំណាកស្រុកទៅកាន់សហរដ្ឋអាមេរិក គឺបានកើនឡើងយ៉ាងកំហុក
ពោលគឺ អាជ្ញាធរសហរដ្ឋអាមេរិកបានឃាត់ខ្លួន ជនអន្តោប្រវេសន៍ប្រមាណជាង
៩៩ ០១៣ នាក់ដែលភាគច្រើនមកពី តំបន់កណ្តាល ក្នុងទ្វីបអាមេរិក
ដូចជាប្រទេស ម៉ិចស៊ិចកូជាដើម៕





