iPhone 5C ទី​បំផុត​ត្រូវ​បាន​សម្ពោធ​ចេញ​ជា​ផ្លូវការហើយ​ ​ក្រោយ​ពី​មាន​ចចាមអារ៉ាម​ដូច​ព្យុះ​កន្លង​មក។ Apple បង្កើត​ភាព​ភ្ញាក់ផ្អើល​ដោយ​បង្ហាញ​ចេញ iPhone ជំនាន់​ថ្មី​ ឈ្មោះ​ថ្មី​ មិន​ធ្លាប់​មាន​នេះ កាល​ពី​ម៉ោង​ជាង ១២ រំលង​អាធ្រាត្រ​យប់មិញ។ ចាំ​មើល​ទាំង​អស់​គ្នា តើ​ទាយាទ​ថ្មី​នេះ​មាន​លក្ខណៈ​សម្បត្តិ​អស្ចារ្យ​យ៉ាង​ណា​ខ្លះ?

iPhone 5C
លក្ខណៈ​សម្បត្តិ​របស់ iPhone 5C រួម​មាន៖
- អេក្រង់​ទំហំ ៤អ៊ីញ LED-backlit IPS LCD capacitive touchscreen + Retina display ជា​មួយ resolution (1136 x640px)
- ដង់ស៊ីតេ​ភិចហ្សែល 326ppi
- កាមេរ៉ា​ក្រោយ​ទំហំ 8MP autofocus LED flash ថត​បាន 3264 x2448px
- កាមេរ៉ា​មុខ​ទំហំ 1.2MP FaceTime HD
- បច្ចេកវិទ្យា​កាមេរ៉ា៖
- ថត​វីដេអូ​កម្រិត HD និង​រូបថត​ដំណាលគ្នា​បាន
- HDR បង្កើន​គុណភាព​រូប​ច្បាស់​ល្អ
- touch focus
- geo-tagging៖ មុខងារ​បញ្ចូល​បន្ថែម​ព័ត៌មាន​ពី​ទីតាំង​ដែល​កំពុង​ថត​មក​លើ​រូប​ដំណើរការ​បាន​ដោយ​ប្រើ​ GPS
- face detection
- panorama៖ ចាប់​យក​តំបន់​រូប​បាន​កាន់​តែ​ធំ​ទូលាយ
- CPU ប្រភេទ Dual-core ល្បឿន 1.3GHz
- GPU៖ PowerVR SGX 543MP3 (triple-core graphic) ក្រាហ្វិក​ច្បាស់ល្អ
- RAM ទំហំ 1GB
- Memory ម៉ាស៊ីន​ទំហំ 16GB/32GB
- ប្រើ​បន្ទះ​ឈីប A6 Processor (ដូច iPhone 5)
- តំណភ្ជាប់៖ Wi-Fi a/b/g/n, Bluetooth 4.0, USB v2.0
- ប្រព័ន្ធ​បណ្ដាញ៖ 2G/3G/4G LTE
- ប្រព័ន្ធ​ប្រតិបត្តិការ iOS 7
- កម្រាស់ ៩មម ក្រាស់​ជាង iPhone 5 ដែល​មាន​ត្រឹម ៧,៦មម
- ទម្ងន់ ១៣២ក្រាម ធ្ងន់​ជាង iPhone 5 ដែល​មាន​ត្រឹម ១១២ក្រាម
- មិន​តែ​ប៉ុណ្ណោះ​ខុស​ត្រង់​សម្បក​ដែល iPhone 5C ផលិត​ពី​ប្លាស្ទិក ចំណែក iPhone 5 ផលិត​ពី​អាលុយមីញ៉ូម
- ពណ៌​ចំនួន ៥ គឺ ស ខៀវ បៃតង លឿង និង​ផ្កាឈូក
- ប្រើ​ស៊ីមកាត​ប្រភេទ Nano-SIM
សករាជ iPhone ឈ្មោះ​ថ្មី iPhone 5C នឹង​ចាប់​ផ្ដើម​មាន​វត្តមាន​នៅ​លើ​ទីផ្សារ​អាមេរិក​នៅ​ថ្ងៃ​ទី២០ ​កញ្ញា​ខាង​មុខ ហើយ​បណ្ដា​ប្រទេស​អង់គ្លេស អូស្ត្រាលី កាណាដា បារាំង ​អាល្លឺម៉ង់ ជប៉ុន និង​សិង្ហបុរី ក៏​ដូច្នោះ​ដែរ។ យ៉ាងណាមិញ ​ប្រិយមិត្ត​ក៏​អាច​បញ្ជាទិញ​មុន​បាន​ចាប់​ពី​ថ្ងៃ​ទី១៣ ខែ​កញ្ញា​ នេះ​ក្នុង​តម្លៃ ៩៩ដុល្លារ សម្រាប់​ទំហំ 16GB និង តម្លៃ ១៩៩ដុល្លារ​សម្រាប់​ទំហំ 32GB (កុងត្រា ២ឆ្នាំ)។ រហូត​ដល់​អំឡុង​ខែ​ធ្នូ iPhone 5C នឹង​ត្រូវ​ពង្រីក​ទឹកដី​ជាង ១០០ ប្រទេស​បន្ត​ទៀត។


អាន៖ Lumia 1520 កាន់​តែ​ច្បាស់​ហើយ គឺ​មាន​អេក្រង់​ធំ​ជាង Lumia 1020
អាន៖
iPhone5S និង iPhone5C ​​នឹង​មក​ដល់​ចិន​មុន​គេ ចុះ​ខ្មែរ?
 

អាន៖ Apple នៅ​មាន HDTV ទៀត​ក្រៅ​ពី iPhone 5S និង 5C
បើ​មាន​ព័ត៌មាន​បន្ថែម Sabay នឹង​បន្ត​ផ្សាយ​ជូន​ដល់​ប្រិយមិត្ត​បន្ត​ទៀត ជា​ពិសេស​គឺ​រឿង​តម្លៃ​។ 5C មិន​មែន​សំដី​លើ​ពាក្យ “cheap” នោះ​ទេ តែ​គឺ​តំណាង​ឱ្យ​ពាក្យ​ថា “costly”។ បើ​តាម​គេហទំព័រ phonearena បាន​រំពឹង​ថា iPhone បន្ថែម​កន្ទុយ “C” នេះ​អាច​មាន​តម្លៃ​ប្រហែល ៥៥០ដុល្លារ​អាមេរិក​ (តម្លៃ​មិន​ជាប់​កុង​ត្រា)។
យ៉ាង​ម៉េច​ហើយ iPhone ដែល​ប្រិយមិត្ត​ទន្ទឹង​រង់​ចាំ​យ៉ាង​អន្ទះសា​កន្លង​មក​ តើ​យល់​យ៉ាងណាដែរ។
​
​ប្រែ​សម្រួល៖ ឈុន ហួរ
ប្រភព & រូបភាព៖ gsmarena