ទើបនឹងប្រកាសចេញទូរសព្ទម៉ូដែល
ចុងក្រោយរបស់ខ្លួនគឺ iPhone 5s និង 5C កាលពីរំលងអាធ្រាត
ឥលូវក្រុមហ៊ុន Apple បង្អួតជើងទម្រថ្មីមួយទៀត
សម្រាប់ប្រើជាគូទូរសព្ទ iPhone
ស៊េរីថ្មីទាំងពីរម៉ូដែលនេះឲ្យអ្នកប្រើប្រាស់ងាយស្រួលចុចលេងផង
និងសាកថ្មបណ្ដើរផង។
អាន៖ Apple ប្រកាស iPhone 5C ជាផ្លូវការកណ្ដាលយប់មិញ
ជើងទម្រសម្រាប់ iPhone ពីរម៉ូដែលខាងលើត្រូវគេហទំព័រ gsmarena រាយការណ៍ថា ស្ថិតក្នុងតម្លៃដ៏សមរម្យមួយគឺ ២៩ ដុល្លារ ។ ជើងទម្រនេះខុសគ្នាបន្តិចដោយជើងទម្រ iPhone 5c មានរន្ធដោតធំជាងជើងទម្រ iPhone 5s បន្តិច ។ កាន់តែអស្ចារ្យក្រៅពីការដាក់បញ្ឈរ និងសាកថ្ម Gadget ថ្មីក៏មានរន្ធអាចឲ្យអ្នកដោតបន្តទៅកាន់ Speaker ខាងក្រៅដើម្បីស្តាប់ចម្រៀងបានយ៉ាងងាយស្រួលផងដែរ។

ប្រភពមិនបានបញ្ជាក់ពីកាលបរិច្ឆេទ
ជាក់លាក់នៃការចេញលក់ជើងទម្រនេះទេ ប៉ុន្តែបានលើកឡើងថា
ប្រហែលអាចនឹងចេញដំណាលគ្នានឹងការដាក់លក់ iPhone 5s និង 5C
នាពេលខាងមុខដែរ៕
ប្រែសម្រួល៖ ដារ៉ាឆានី
ប្រភព & រូបភាព៖ gsmarena
ប្រភព & រូបភាព៖ gsmarena