Seagate កាល​ពី​ថ្មីៗ​នេះ​បាន​ប្រកាស​ចេញ Ultra Mobile hard drive ទំហំ 500GB យ៉ាង​អស្ចារ្យ​ជា​មួយ​កម្រាស់​ដ៏​ស្ដើង​មិន​ធ្លាប់​មាន សម្រាប់​ប្រើ​ជា​មួយ Tablet។

Ultra Mobile HDD ថ្មី​នេះ​នឹង​អាច​ដំណើរ​បាន​យ៉ាង​ពេញលេញ ១០០% ជា​មួយ Laptop ស្ដង់ដារ​សព្វ​ថ្ងៃ ហើយ​បាន​បំពាក់​នូវ SATA 6Gb/s connector និង​មាន​ល្បឿន​បញ្ជូន​ទិន្នន័យ 100MB/s។ លក្ខណៈ​សេស​របស់ Ultra Mobile HDD នេះ​ស្ថិត​នៅ​ត្រង់​កម្រាស់​ដ៏​ស្ដើង​បំផុត​ងាយស្រួល​បំពាក់​លើ​ឧបករណ៍​ អេឡិចត្រូនិក​ព្រោះ​ចំណេញ Space សម្រាប់​ទុក​ដាក់។ HardDrive ដ៏​ពិសេស​នេះ ​មាន​មាន​ប្រវែង ៥មម និង​ទម្ងន់ ៩៣ក្រាម។ Ultra Mobile HDD 500GB នេះ​ស្ដើង​ជា HDD របស់ Laptop ៣០%។
ទោះ​ជា​យ៉ាង​ណា​ ក្រុមហ៊ុន​បច្ចេកវិទ្យា​អាមេរិក​ឯកទេស​ផលិត​ឧបករណ៍​ផ្ទុក​ទិន្នន័យ (Data Storage) មិន​បាន​បញ្ជាក់​ច្បាស់​ពី​ពេលវេលា​ចេញ​លក់ HardDrive ដ៏​ស្ដើង​នេះ​ឡើយ តែ​គេ​រំពឹង​ថា ​អាច​ចេញ​នៅ​ចុង​ឆ្នាំ ២០១៣ ឬ​ឈាន​ចូល​ដល់ ២០១៤ ទើប​ក្រុមហ៊ុន​ផលិត​ឧបករណ៍​អេឡិចត្រូនិក​ជា​ពិសេស Table នឹង​បំពាក់​ប្រើ។ តម្លៃ​ប្រហែល ៣០ដុល្លារ​អាមេរិក៕
ចុច​ត្រង់​នេះ ដើម្បី​តាមដាន​ព័ត៌មាន​បច្ចេកវិទ្យា​ថ្មីៗ …

ប្រែ​សម្រួល៖ ឈុន ហួរ
ប្រភព & រូបភាព៖ engadget