ម៉ោងនៅក្នុងប្រទេសកម្ពុជា

ទំនាកទំនងផ្សាយពាណិជ្ជកម្ម

Welcome to V-LOVEKHMER លោកអ្នក អាចទំនាកទំនងផ្សាយពាណិជ្ជកម្មមកលេខទូរស័ព្ទ 092 466 796 និងអាចទំនាកទំន​ងមកកាន់អាស័យដ្ឋាន E-mail:smeyrek@gmail.com

Monday, September 2, 2013


(អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ  03-09-2013, 9:39 am) |  ដោយ ចំណារ



ភ្នំពេញ៖ ប្រទេស ​ក្រីក្រ​កម្ពុ​ជាមាន​ប្រជាជន​តិច ប៉ុន្តែ​មាន​មន្ត្រី​ដឹកនាំ​ប្រទេស​ចំនួន​ច្រើន។ កាលពី​អាណត្តិ​មុន សមាសភាព​គណៈរដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុ​ជាមាន​រហូតដល់​ទៅជិត៥០០នាក់។ សម្រាប់​អាណត្តិ​ទី៥នេះ តើ​សមាសភាព​គណៈរដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា​នៅតែ​រីក​ធំ​ដដែល​ឬ?

នាពេល​កន្លងមក ប្រទេស​កម្ពុ​ជាមាន​ប្រជាជន​ចំនួន​ជាង១៤លាន​នាក់​ដឹកនាំ​ដោយ​ នាយករដ្ឋមន្ត្រី​ម្នាក់ ឧបនាយករដ្ឋមន្ត្រី​ចំនួន៨នាក់ និង​ទេសរដ្ឋមន្ត្រី​ចំនួន​ផ្សេងទៀត។
ក្រសួង​ចំនួន២៤ គណៈរដ្ឋមន្ត្រី​មួយ និង​លេខាធិការ​រដ្ឋា​ន​ចំនួន២គឺជា​សេនាធិការ​រ​របស់​រដ្ឋា​ភិ​បាល​សម្រាប់​ ប្រតិបត្តិ​ការអោយ​ប្រទេសជាតិ​អាច​ដំណើរ​បាន​ដោយ​រលូន។ គេហទំព័រ​របស់​ក្រសួង​សេដ្ឋកិច្ច​បានបង្ហាញ​នៅ​រចនាសម្ព័ន្ធ​របស់ខ្លួន​ថា ក្រសួង​មួយ​នេះ​មាន​រដ្ឋមន្ត្រី​ម្នាក់ រដ្ឋលេខាធិការ​ចំនួន១០នាក់ អនុរដ្ឋលេខាធិការ​ចំនួន៩នាក់ និង​អគ្គលេខាធិការ​ម្នាក់។

នៅឯ​ប្រទេស​ប្រទេស​បារាំង​ដែលជា​ប្រទេស​មហាអំណាច​មួយ​ដែរនោះ  ក្រសួង​រដ្ឋ​មាន​ចំនួន៣៧សម្រាប់​បម្រើ​ការជូន​ប្រជាពលរដ្ឋ​ចំនួន៦៥លាន​នាក់។ ប្រធានាធិបតី​ម្នាក់​ដែល​កើតចេញពី​ការបោះឆ្នោត ត្រូវ​ដឹកនាំ​ប្រទេស​ដោយមាន​សមាសភាព​ស​មា​ជិ​ក​ខុ​ទ្ទ​ការ​ល័យ​របស់ខ្លួន​ មួយ។ នាយករដ្ឋមន្ត្រី​ម្នាក់​ត្រូវមាន​ខុទ្ទកាល័យ​ខ្លួន​មួយ​ដែរ។

សម្រាប់​ក្រសួងនីមួយៗវិញ រដ្ឋមន្ត្រី​ម្នាក់ និង​ខុ​ទ្ទ​ការ​ល័យ​របស់ខ្លួន​ត្រូវ​ប្រតិបត្តិ​កិច្ចការ​របស់​ក្រសួង។ ក្រុម​ខុទ្ទកាល័យ​ត្រូវបាន​រៀបចំ និង​តែងតាំង​ដោយ​រដ្ឋមន្ត្រី។ តែ​វា​ត្រូវបាន​រុះរើ​នៅពេលណា​ដែល​រដ្ឋមន្ត្រី​ត្រូវ​ផ្លាស់ប្តូរ​តំណែង​ ដែរ។ ខុ​ទ្ទ​ការ​ល័យ​ត្រូវបាន​រៀបចំឡើង​ដោយមាន​ទីប្រឹក្សានយោបាយ និង​ទីប្រឹក្សា​ជំនាញ​ដែលមាន​ចំនួន​ជា​មធ្យម១៥នាក់។ បន្ទាប់ពី​ខុ​ទ្ទ​ការ​ល័យ ក្រសួងនីមួយៗមាន​អគ្គនាយក​រដ្ឋា​ន​ជំនាញ ដូចជា អគ្គនាយកដ្ឋាន​រដ្ឋបាល ឬ​អគ្គនាយកដ្ឋាន​ជំនាញផ្សេងៗជាដើម។

មន្ត្រី​ជំនាញ​ទាំងអស់​មិនត្រូវ​ផ្លាស់ប្តូរ​ទេ​បើទោះបីជា​រដ្ឋមន្ត្រី ឬ​ក្រុមការងារ​ខុ​ទ្ទ​ការ​ល័យ​ត្រូវ​រុះរើ​ក៏ដោយ។ មន្ត្រី​ជំនាញ​ដែលជា​បុគ្គលិក​របស់​រដ្ឋ​មិន​បំពេញការងារ​ដើម្បី​បម្រើ​តែ​ បក្ស​ទេ ប៉ុន្តែ​បម្រើ​ប្រជាពលរដ្ឋ​ទាំងអស់។ ពួកគេ​មិនមែនជា​សកម្មជន​នយោបាយ​ទេ។ អ្នកជំនាញ​ត្រូវ​ឈរលើ​ជំហរ​អ​ព្យា​ក្រិត ហើយ​អ្នកនយោបាយ​ក៏​មិន​អាចមាន​ឥទ្ធិ​ល​ពល​ផ្តេសផ្តាស​ទៅលើ​អ្នកជំនាញ​ដែរ។

សម្រាប់​ករណី​នៅក្នុង​ប្រទេស​កម្ពុជា​វិញ អ្នកជំនាញ​ភាគច្រើន​នៅតាម​ក្រសួង​ត្រូវបាន​អ្នកនយោបាយ​គៀបសង្កត់​ ផ្លូវចិត្ត។ ប្រសិនបើ​អ្នកជំនាញ​ណា មិន​បម្រើ​គណបក្សនយោបាយ​ទេ អ្នកជំនាញ​នោះ ពិបាក​ឈរ​នៅក្នុង​តំណែង​របស់ខ្លួន​ណាស់ ពោលគឺ​ពួកគេ​អាច​ប្រឈម​នឹង​ការផ្លាស់ប្តូរ​ចេញពី​តំណែង។
សមាសភាព​គណៈរដ្ឋមន្ត្រី​នៃ​គណបក្ស​ប្រជាជន​កម្ពុ​ជាធំ​ហួសមាឌ​កាលពី​អាណត្តិ ​ទី៤ត្រូវបាន​សង្គម​ស៊ីវិល គណបក្សប្រឆាំង និង​ប្រជាពលរដ្ឋ​រិះគន់​យ៉ាងខ្លាំង​ដោយសារតែ​ប្រទេស​ក្រីក្រ​មួយ​នេះ​មាន​ ទំហំ​តូច មាន​ប្រជាជន​តិច សេដ្ឋកិច្ច​នៅ​ទាប។

លោក Pierre Gillette អតីត​និពន្ធ​នាយក​កាសែត​បារាំង Cambodge Soir និង​ជា​អតីត​និពន្ធ​នាយក​កាសែត​ជា​ភាសា​អង់គ្លេស Mekong Time បាន​អត្ថាធិប្បាយ​ថា គណបក្ស​ប្រជាជន​កម្ពុជា​ត្រូវតែ​ធ្វើការ​កែទម្រង់​សមាសភាព​គណៈរដ្ឋមន្ត្រី​ របស់ខ្លួន ប្រសិនបើ​គណបក្ស​មួយ​នេះ​មានបំណង​ចង់​ស្តារ​ប្រជាប្រិយភាព​ឡើងវិញ។

លោក​បាន​បញ្ជាក់ថា៖«សមាសភាព​គណៈរដ្ឋមន្ត្រី​ដែលជា​មន្ត្រី​នយោបាយ​ មិនចាំបាច់​មាន​ច្រើនពេក​ទេ ប៉ុន្តែ​ត្រូវ​ជ្រើស​រើសយក​មន្ត្រី​ណា​ដែលមាន​ចំណេះដឹង​ជំនាញ​ពិតប្រាកដ ជាការ​ប្រសើរ​ជាង»។

កាលពី​អាណត្តិ​មុន សមាសភាព​គណៈរដ្ឋមន្ត្រី​ត្រូវបាន​មតិសាធារណៈ​រិះគន់ថា មាន​ទម្រង់«ក្បាល់​ធំ​ជា​ខ្លួន និង​ជើង»។ «ក្បាល​ធំ​ជាង​ខ្លួន និង​ជើង»នេះ​បាន​ជំរុញ​អោយ​រដ្ឋ​ត្រូវ​ចំណាយ​ប្រាក់ខែ​យ៉ាងច្រើន​សម្រាប់​ រដ្ឋបាលរ​បស់​ខ្លួន ជាពិសេស​សម្រាប់​មន្ត្រី​នយោបាយ។

ចំពោះ​អាណត្តិ​នេះ រដ្ឋាភិបាល​ថ្មី​ដែល​កើតចេញពី​ការបោះឆ្នោត​កាលពី​ ថ្ងៃទី២៨ខែកក្កដា២០១៣កន្លងមក​ត្រូវតែ​រួម​តូច​ជាង​មុន។ ប៉ុន្តែ​ត្រូវមាន​ប្រសិទ្ធិភាព​ជាមុន។
អ្នកតាមដាន​សភាពការណ៍​នយោបាយ​នៅក្នុង​ប្រទេស​កម្ពុជា​បាន​ចោទ​ជា​សំណួរ​ គ្រប់គ្នា​ថា តើ​លោក ហ៊ុន សែន ដែល​ត្រូវ​បន្ត​ដឹកនាំ​ប្រទេស​សម្រាប់​អាណត្តិ​ទី៥នេះ នឹង​កាត់បន្ថយ​សមាសភាព​គ​ណៈ​រដ្ឋមន្ត្រី​របស់ខ្លួន​ក្នុង​ចំនួន​ប៉ុន្មាន​ វិញ? តើ​បេក្ខជន​សម្រាប់​តំណែង​ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​នៅ​រក្សា​ដដែល​ឬក៏​ត្រូវ​រុះរើ? បើ​រុះរើ តើ​រុះរើ​ក្រសួង​ណាខ្លះ?
 

Dirge Of Cerberus Full Movie

Final Fantasy VII

Final Fantasy VII