ម៉ោងនៅក្នុងប្រទេសកម្ពុជា

ទំនាកទំនងផ្សាយពាណិជ្ជកម្ម

Welcome to V-LOVEKHMER លោកអ្នក អាចទំនាកទំនងផ្សាយពាណិជ្ជកម្មមកលេខទូរស័ព្ទ 092 466 796 និងអាចទំនាកទំន​ងមកកាន់អាស័យដ្ឋាន E-mail:smeyrek@gmail.com

Tuesday, September 3, 2013

យល់​ដឹង​ពី​អាថ៌​កំ​បាំង​​នៃ​​ទ្វារ​មាស​​របស់​​ស្ត្រី ដែល​មាន​ច្រើន​បែប​ ​ច្រើន​​សណ្ឋា​ន​


សុខភាព ៖ មានរឿង​រ៉ាវ អាថ៌កំបាំង​ជាច្រើន ទាក់ទិន​នឹង​ទ្វារមាស ដែល​មនុស្ស​ជាច្រើន នៅតែ​សួរ​គ្នា​ទៅវិញទៅមក ហើយ​សុភាពនារី​ទាំងឡាយ ប្រាកដ​ទេ​ថា ខ្លួន​ស្គាល់​ច្បាស់ ពី​អវយវៈ​កេរដំណែល​ម្ដាយ ចែក​ឲ្យ​និង​យល់ដឹង​ពី​វិធី​ថែទាំ​វា​នោះ ? ប្រសិនបើ​អ្នក​ចង់​ស្គាល់ ពី​ទ្រព្យ​ជាប់​នឹង​កាយ​នេះ ឲ្យ​កាន់តែច្បាស់ សូម​ស្វែងយល់​ឲ្យ​កាន់តែ​ស៊ីជម្រៅ​ដូចតទៅ ៖
 
  T26
​ឆ្តេញ​មិនមែនជា​ដុំ​សាច់​ពក​ធម្មតា ៖ ចំណុច​ឆ្តេញ​របស់​ស្ត្រី​ជា​បណ្ដុំ នៃ​សរសៃប្រសាទ​រាប់រយ ដែល​វា​ជា​គន្លឹះ​នៃ​រំញោច ត្រេកត្រអាល​ខាង​សិច មិន​ចាញ់​ក្បាល​លិង្គ​របស់ មនុស្ស​ប្រុស​នោះទេ​។ នេះ​បើ​
យោងតាម​អ្នកជំនាញ ខាង​សិច​សាស្ត្រ​បាន​អះអាង​។ តាមពិត​ចំណុច​ឆ្តេញ​នៃ​យោនី របស់​ស្ត្រី​ដែលមាន​សណ្ឋាន​ជា​ដុំ​ពក​តូច មួយ​ពណ៌​ស៊ី​ជម្ពូ​នេះ ជា​ប្រភព​ផ្តល់​ថាមពល នៃ​អារម្មណ៍​សិច​ត្រេកត្រអាល​ខ្លាំង​បំផុត ដោយ​អ្នកស្រាវជ្រាវ​មួយចំនួន​ជឿថា ឆ្ដេញ​ជា​សាច់​ត​ភ្ជាប់​នឹង​ដុំ​សាច់​ជី​ស្ប៉ត (G-spot) ដ៏​ស្រៀវ​ស្រើប​បំផុត ក្នុង​ប្រដាប់ភេទ​របស់​ស្ត្រី​។​


យោនី​ជា​បណ្តុំ​បាក់តេរី​ល្អ​និង​អាក្រក់ ៖ ជាធម្មតា​ផ្នែក​នៃ​ទ្វារមាស ឬ​រន្ធ​យោនី​របស់​ស្ត្រី​តែងមាន​វត្តមាន នៃ​បាក់តេរី​ល្អ​និង​អាក្រក់​។ ប្រសិនបើ​ចំនួន​នៃ​បាក់តេរី ទាំងពីរ​ប្រភេទ​មាន​តុល្យភាព​នោះ វា​មិនមាន​បញ្ហា​ចោទ​ឡើយ​។ ប៉ុន្តែ​ក្នុងករណី​បាក់តេរី​អាក្រក់ កកើត​ច្រើនពេក​រន្ធ​យោនី​នឹង​បង្កើត នូវ​ក្លិន​ឆ្អេះឆ្អាប​ចេញមកក្រៅ មាន​អាការ​រមាស់ ឈឺ​ចុក​ផ្សា ឬ​មាន​សារធាតុ​រាវ​ក្លិន មិនល្អ​ធ្លាក់​ចេញមក​។ ដើម្បី​កែប​ញ្ហា​ស្ត្រី​ទាំងឡាយ អាច​លាង​សម្អាត​ប្រដាប់ភេទ​ខ្លួន ដើម្បី​រក្សា​តុល្យភាព នៃ​បាក់តេរី​ទាំងពីរ​ប្រភេទ​នេះ​។​
 
ការលាង​សម្អាត​បរិវេណ​ទ្វារមាស ៖ អ្នកជំនាញ​ណែនាំ​ឲ្យ​ ប្រើ​សាប៊ូ លាង​សម្អាត​នៅ​បរិវេណ​មាន​សក់​ដុះ​និង ប្រើ​ទឹក​ធម្មតា ឬ​ទឹក​អនាម័យ​គ្មាន​ក្លិន លាង​សម្អាត​នៅ​មាត់​ទ្វារមាស​។ ដាច់ខាត​មិនត្រូវ​ប្រើ​សាប៊ូ លាង​សម្អាត​ក្នុង​រន្ធ​យោនី​ឡើយ​។​វា​ក៏​អាច បង្ក​គ្រោះថ្នាក់​នៃ​ការបំផ្លាញ ដល់​តុល្យភាព​កម្រិត PH (​អាស៊ីត និង​បាស​) ដែលជា​ប្រព័ន្ធ​រារាំង​ការរីក​រាលដាល របស់​បាក់តេរី​នោះ​។​
 
​សិច​ធ្វើ​ឲ្យ​យោនី​មាន​សុខ​ភាពល្អ ៖ គិត​ទៅ​ស្ត្រី​ពិតជា​មានការ​ប្រែប្រួល អ័រម៉ូន​គ្រប់​ដំណាក់កាល​នៃ ឆាកជីវិត​ខ្លួន​ដូច​ជាការ​ផ្តល់កំណើត កូន​ការ​បំបៅកូន​និង​មានប​ម្រែ ប​ម្រួ​ល​នៃ​រដូវ​តាម​វ័យ​កាល​ទៀតផង​។ កត្តា​ប្រែប្រួល​នៃ​អ័រម៉ូន បានធ្វើ​ឲ្យ​យោនី​ស្ត្រី​ស្ងួត​។ អ្នកជំនាញ​ខាង​សិច​បាន​និយាយថា ការរួម​ភេទ​គឺជា​មធ្យោបាយ​មួយ​អាចជួយ​ការពារ នូវ​ស្ថាន​ភាពខុសប្រក្រតី នៃ​រន្ធ​យោនី​បាន ជាពិសេស​សម្រាប់​ស្ត្រី​អស់​រដូវ​។​
 
សារធាតុ​រាវ​ចេញពី​ទ្វារមាស ៖ បរិមាណ​នៃ​ការ​ធ្លាក់ស​នេះ វា​អាស្រ័យ​ទៅតាម​កត្តា​ផ្ទាល់ខ្លួន​របស់ ស្ត្រី​នីមួយៗ និង​កត្តា​វដ្ត​នៃ​រដូវ​ប្រចាំខែ​។ ស្ត្រី​ខ្លះ​ត្រូវតែ​ប្រើ​សំឡី​អនាម័យ រាល់ថ្ងៃ​ដើម្បី​ការពារ​ការ​ធ្លាក់ស ខណៈ​ស្ត្រី​ខ្លះទៀត ស្ទើរតែ​គ្មាន​ការ​ធ្លាក់ស​នេះឡើយ​។ ការធ្លាក់​សតិ​ចៗ​រាល់ថ្ងៃ មិនមាន​អ្វី​គួរ​ឲ្យ​បារម្ភ​ឡើយ ប្រសិនបើ​ស្ត្រី​គ្មាន​អាការ​រមាស់ ឬ​ឈឺ​ក្រហល់ក្រហាយ​ទ្វារមាស​ឬ​ទឹក ដែល​ធ្លាក់​ចេញមក​សាយភាយ​ក្លិន​មិនល្អ​។​
 
ទម្រង់​ប្រដាប់​ភេទស្ត្រី​ពិសេស​ខុសគ្នា ៖ ទ្វារមាស​និង ​យោនី​របស់​ស្ត្រី អាចមាន​ទំហំ​ផ្សេងគ្នា ដោយ​ស្ត្រី​ខ្លះ​ទទួលបាន នូវ​កំណប់​ត្រង់​ផ្នែក​នេះ​ធំ និង​ខ្លះទៀត​មិនសូវ​ធំ​ឡើយ​។ តែ​ទោះបីជា​វា​មាន​ទំហំ​ខុសគ្នា យ៉ាងណាក្តី​គឺ​វា​មាន​លក្ខណៈ​ល្អ ពិសេស​រៀងៗ​ខ្លួន​។ ដូច្នេះ​សុភាពនារី​ទាំងឡាយ​កុំ​តូចចិត្ត ឬក៏​យក​ការ​ប្រៀប​ទំហំ​នៃ​ទ្វារមាស​ឬ យោនី​របស់ខ្លួន​ទៅ​ប្រដូច ជាមួយ​ស្ត្រី​ជា​តួកុន​ថត​រឿង​កូនជ្រូក​ឲ្យ​សោះ​។​
 
​ការ​ស៊ក​បញ្ចូល និង​ឡើងឋានសួគ៌ ៖ ស្ត្រី​ភាគច្រើន​សឹងតែ​មិនដែល ទទួលបាន​នូវ​ក្តី​តម្រេក​ដល់​កំពូល ឬ​ការឈាន​ដល់ត្រើយ តាមរយៈ​ការ​ស៊ក​បញ្ចូល​លិង្គ តែ​ម្យ៉ាង​នោះទេ​។ ការ​ឈានដល់​ចំណុចកំពូល ទាមទារ​សម្រើប​ពី​ឆ្ដេញ បូករួម​នឹង​ការ​ប៉ះ​កកិត​នៃ​ចំណុច ជី​ស្ប៉ត ដែលជា​ដុំ​សាច់​ស្ថិតនៅក្នុង ជញ្ជាំង​ទ្វារមាស​ផ្នែក​ខាងមុខ ត្រង់​ប្រវែង​១ ឬ​ពីរ​ថ្នាំងដៃ​ពី​ច្រក​ទ្វារមាស​។ ដូច្នេះហើយ​បានជា​ដៃគូ​រួមភេទ ព្យាយាម​ស្វែងរក​ចំណុច ជី​ស្ប៉ត របស់​ស្ត្រី​នេះឯង ដើម្បី​ងាយ​ដឹក​ដៃ​នាង​ឡើងឋានសួគ៌​។ ប៉ុន្តែ​ប្រសិនបើរ​កវា​មិនឃើញ​ទេ ស្ត្រី​ក៏​គួរ​កុំ​អស់សង្ឃឹម​ដែរ ព្រោះ​ការរួម​ភេទ​ក៏​នៅតែ​ដំណើរការ បាន​ស្រួល​បើទោះជា​មិន​ស្គាល់ ជី​ស្ប៉ត​ក្ដី​។​


សន្ទះ​ព្រហ្មចារី​មិន​កកើត​សា​ថ្មី ៖ ការ​ស្រមៃ​ចង់បាន​នូវ សន្ទះ​ព្រហ្មចារី​លើក​ទី ២​នោះ ពិតជា​មិនអាច​កើត ទៅរួច​បានឡើយ​។ សន្ទះ​ព្រហ្មចារី​ស្ត្រី​មិនអាច កកើត​ឡើងវិញ​ជាដាច់ខាត​បន្ទាប់ពី ស្ត្រី​បាន​ដាច់​រហែក​ដោយ​ចៃដន្យ ពេល​លេង​កីឡា ឬ​បាន​ប្រឡូក​នៅក្នុង​ការរួម​ភេទ ដំបូង​ហើយ​នោះ​។ ប្រសិនបើ​មាន​លើក​ទី​២​មែន​នោះ គឺ​វា​ជា​សន្ទះ​ព្រហ្មចារី​ក្លែងក្លាយ​ប៉ុណ្ណោះ​។​
 
​ខ្យល់​ចេញពី​ទ្វារមាស​ជា​រឿង​ធម្មតា ៖ ស្ត្រី​មួយចំនួន​ តែង​រង​ការ​អាម៉ាស់ នៅពេល​ដែលមាន​សំឡេង ខ្យល់​ចេញពី​ទ្វារមាស ជាពិសេស​នៅពេលដែល​បុរស កំពុង​វាយប្រហារ ឬ​ខ្លួន​កំពុង​ជិះ​សេះស ឡើងឋានសួគ៌​។ តាម​ការពិតទៅ សំឡេង​ខ្យល់​ចេញពី​ទ្វារមាស មិនមែនជា​រឿង​អ្វី​ចម្លែក​ទេ​។ ការ​ឮសូរ​សំឡេង​នេះ​ច្រើនតែ​កើតឡើង នៅពេល​មានការ​លេង​កីឡា​នានា ពេល​រួមភេទ​ឬ​ជួនកាល​ពេល​ស្ត្រី លុតជង្គង់​អង្គុយ​ក៏មាន​លេចឮ​សំឡេង​ដែរ​។​
 
​ស្ត្រី​មិនមាន​ទឹក​បាញ់​ពី​ប្រដាប់ភេទ ៖ ការបាញ់​ទឹករំអិល​ចេញពី​រន្ធ​នោម​របស់​ស្ត្រី វា​ជា​រឿង​មួយ​ដែល​អ្នកស្រាវជ្រាវ​ខ្លះ ជឿថា​ជា​រឿងប្រឌិត​។ តាម​ការពិត​ស្ត្រី​ទូទៅ មិនមាន​ការបាញ់ទឹក​រំអិល​ចេញពី​រន្ធ​នោម ដូច​កាលដែល​បុរស បាញ់​ទឹកកាម​ចេញពី​រន្ធ​លិង្គ នៅពេល​ដល់​ឋាន​ស្រណុក សុខ​ស្រួល​នោះទេ​។ វា​ជា​ករណី​ដ៏​កម្រ និង​ភាគច្រើន​មានតែ​ក្នុង កុនកូនជ្រូក​តែប៉ុណ្ណោះ​៕​

 

Dirge Of Cerberus Full Movie

Final Fantasy VII

Final Fantasy VII