ប៉ោយប៉ែត
៖ ឈើគ្រញូងចំនួន៤គូប និងវត្ថុតាងរថយន្តទួរីស២គ្រឿង
ត្រូវបានមន្ត្រីទាហានបង្ក្រាប
ខណៈក្រុមល្មើសកំពុងដឹកចេញពីព្រំដែនកម្ពុជា-ថៃ នៃស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ឆ្ពោះទៅខេត្តបាត់ដំបង លើផ្លូវជាតិលេខ៥៩។
ហេតុការណ៍
បង្ក្រាបឈើគ្រញូងនេះបានកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីទៀបភ្លឺ
ឈានចូលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៣។ ក្នុង
ប្រតិបត្តិការខាងលើនេះ
គឺមន្ត្រីទាហានក្នុងអង្គភាពយោធភូមិភាគទី៥
ប្រចាំតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ សហការជាមួយមន្ត្រីតុលាការខេត្ត, មន្ត្រី
ព្រៃឈើ ចាប់រថយន្តសាំយ៉ុងទូរីសចំនួន២គ្រឿង
ដែលលួចលាក់ដឹកឈើគ្រញូងចេញពីឃុំបឹងបេង ស្រុកម៉ាឡៃ
ឆ្ពោះទៅខេត្តបាត់ដំបង។
មេបញ្ជាការ
រងភូមិភាគ៥ បានបញ្ជាក់ថា ក្រុមឈ្មួញរកស៊ីឈើគ្រញូងនោះ
មិនមែនជាពលរដ្ឋធម្មតាទេ
រីឯការខាតបង់របស់ឈ្មួញឈើគ្រញូងលើកនេះក៏មិនក្រោមជាង៣០ម៉ឺន
ដុល្លារនោះដែរ ហើយជនដៃដល់ភាគច្រើនគឺរត់រួចទាំងអស់។
លោកមេបញ្ជាការបញ្ជាក់ទៀតថា
រថយន្តទួរីសដឹកឈើគ្រញូងនេះមានបិទស្លាកលយីហោស៊ីធីម៉ូដតាម
ជញ្ជាំងរថយន្ត ដែលរូបភាពបែបនេះគេសង្ស័យថា
ក្រុមហ៊ុនលក់សំលៀកបំពាក់ខាងលើមានការពាក់ព័ន្ធនឹងការរកស៊ីឈើគ្រញូង
ខណៈឈើគ្រញូង និងរថយន្តត្រូវបានតុលាការប្រគល់ជូនមេព្រៃរក្សាទុក៕
ពៅរី
កែចុងក្រោយនៅ ថ្ងៃអង្គារ ទី03 កញ្ញា ឆ្នាំ2013 ម៉ោង12:03
